សម្ដេចថា កម្ពុជាទទួលបានសិទ្ធិផលិតពី Sinovac ហើយគ្រោងសង់រោងចក្រក្នុងស្រុកឆាប់ៗ

កម្ពុជាបានទទួលសិទ្ធពីក្រុមហ៊ុនរបស់ប្រទេសចិនរួចមកហើយ ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac ដោយខ្លួនឯងក្នុងស្រុក ដោយមានការគាំទ្រពីរដ្ឋាភិបាលចិន និងរដ្ឋាភិបាលកម្ពុជា។

នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីសម្ពោធផ្លូវ៣៧ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វល់នៅខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ។

សម្តេចលើកឡើងថា ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ ទទួលបានសិទ្ធិក្នុងការផលិតវ៉ាក់សាំង Sinovac នេះហើយ។

សម្តេចតេជោ ថ្លែងថា៖ «យើងបានទទួលសិទ្ធក្នុងការផលិតវ៉ាក់សាំងក្នុងប្រទេសយើង ដែលអាចផ្តល់លទ្ធភាពអាចឱ្យយើងទិញយកវ៉ាក់សាំងដែលជាផលិតផលសម្រេចយកមកប្រើប្រាស់ក្នងស្រុកយើង ហើយក៏អាចឱ្យក្រុមហ៊ុននាំចេញ ព្រោះយើងអត់ដឹងថាពេលណាកូវីដត្រូវចប់ទេ បានជាយើងស្វះស្វែង មិនត្រឹមតែដើររកទិញទេ យើងស្នើសុំការចែករំលែកពីមិត្តចិនចំពោះការផលិតវ៉ាក់សាំងទៅជាផលិតផលសម្រេច»។

គិតត្រឹមដើមខែធ្នូ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានប្រមាណ ៨៨% ធៀបនឹងប្រជាជនសរុប បច្ចុប្បន្នកម្ពុជាមានសល់វ៉ាក់សាំងកូវីដ១៩ក្នុងឃ្លាំង ប្រមាណ១០លានដុសទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផល […]

រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើ […]

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច

ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវ […]

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បា […]

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រង […]

កម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះ […]