សម្ដេចហ៊ុន សែន៖ ស្ពានបេតុងថ្មីមួយខ្សែតភ្ជាប់ទៅកោះយ៉ នឹងត្រូវសាងសង់នៅខេត្តកោះកុង

រាជរដ្ឋាភិបាល សម្រេចសាងសង់ស្ពានបេតុងថ្មីមួយខ្សែ ជំនួសស្ពានដែកចាស់ ដែលតភ្ជាប់ពីឃុំប៉ាក់ខ្លង ទៅកោះយ៉ នៃខេត្តកោះកុង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីគម្រោងនេះក្នុងពិធីសម្ពោធប្រព័ន្ធការពារទឹកជំនន់ស្ដង់ដាជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសានេះ។

«ព្រោះស្ពានដែកយើងហ្នឹង វារអិល ដល់ពេលរអិល ធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ហើយតំបន់នោះ ឥឡូវក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ ដូច្នេះត្រូវសង់ស្ពានបេតុងតែម្ដង» សម្ដេច បានប្រសាសន៍។

គួរបញ្ជាក់ថា ស្ពានថ្មថ្មីនេះ នឹងត្រូវសាងសង់ និងចេញថវិកាដោយក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អេស្ប៉ាញប្រើកម្មវិធីទំនើបមួយនេះដើម្បីសង់ផ្លូវរូងក្រោមដីនៅទីក្រុងម៉ាឌ្រីដ

វិស្វករនៃប្រទេសអេស្ប៉ាញបានបង្កើតវិធីសាស្ត្រមួយដោយប្រើកម […]

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]

ក្រសួងសាធារណការបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពី «បរិក្ខារគ្រប់គ្រងចរាចរណ៍»

យុទ្ធសាស្ត្រជាតិក្នុងការលើកកម្ពស់គុណភាព សោភ័ណភាព និងសុវ […]

កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេ […]

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០២៧

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងតភ្ជាប់តំបន់ប៉ែក […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]