សម្ដេចហ៊ុន សែន ព្រមានហាមបន្លំយកដីរដ្ឋ និងកាប់ឈើក្រោមលេសកប់សព និងធ្វើមឈូសអ្នកជំងឺកូវីដ

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសកាលពីព្រឹកមិញនេះថា រដ្ឋបាលខេត្ត និងស្រុកនីមួយៗត្រូវបន្តវិធានការរៀបចំត្រៀមដីដើម្បីធ្វើជាកន្លែងបញ្ចុះ និងបូជាសពអ្នកជំងឺកូវីដឱ្យបានសមរម្យ ក៏ដូចជាត្រៀមឈើ និងប្រមូលទិញមឈូសមកស្ដុកទុកផងដែរ។

ប៉ុន្តែសម្ដេចក៏បានព្រមានថា ហាមមិនឱ្យមន្រ្តី និងអ្នកមានឥទ្ធិពលទាំងឡាយ ដែលរាស្រ្តហៅថាមន្រ្តីឃើញកន្ទេលធំបន្លំដេក ឆ្លៀតឱកាសនេះ ទន្រ្ទានយកដីរដ្ឋ និងបន្លំកាប់ឈើ ក្រោមលេសធ្វើក្តារមឈូស និងលេសធ្វើកន្លែងកប់សពជាដាច់ខាត។

សម្ដេចមានប្រសាសន៍ថា៖ «ត្រៀមដីឱ្យបានគ្រប់កន្លែង មួយខេត្តមិនមែនមានតែមួយទេ ព្រោះមិនមែនស្លាប់តែមួយកន្លែង។ ប៉ុន្តែសំខាន់បំផុតគឺកុំឆ្លៀតកាត់យកដី និងកាប់ឈើ សម្រាប់កប់សពកូវីដ ជាប្រយោជន៍ផ្ទាល់ខ្លួន កុំធ្វើទង្វើហ្នឹងដាច់ខាត»។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលគោរពរាល់សាសនា និងជនជាតិភាគតិច ដោយមិនត្រឹមតែមានឈាបនដ្ឋានបូជាទេ តែក៏បានត្រៀមធ្វើដីកន្លែងបញ្ចុះសពផងដែរ។ លើសពីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងជួយថវិកាឱ្យរដ្ឋបាលខេត្តនានាចាប់ផ្ដើមប្រមូលទិញមឈូស មកត្រៀមផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផល […]

រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើ […]

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច

ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវ […]

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បា […]

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រង […]

កម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះ […]