សម្ដេច៖ មិនទាន់មានការស្នើឱ្យរើឃុំព្រះដាក់នោះទេ សូមប្រជាជនស្ងប់ចិត្ត

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ថា មិនទាន់មានការុះរើ ឬប៉ះពាល់ប្រជាជននៅឃុំព្រះដាក់នោះទេ ហើយស្នើឱ្យប្រជាជនស្ងប់ស្ងាត់ ព្រោះរដ្ឋនឹងសិក្សាយ៉ាងដិតដល់ មុនសម្រេចចិត្តធ្វើអ្វីមួយ។

សម្ដេច បានឱ្យដឹងដូច្នេះ កាលពីថ្ងៃទី ៦ តុលា ឆ្នាំ ២០២២ ដែលជាការឆ្លើយតបនឹងការប្រមូលផ្ដុំរបស់ប្រជាជនឃុំព្រះដាក់ ប្រឆាំងនឹងពត៌មានលេចលឺថារដ្ឋាភិបាលនឹងរុះរើឃុំព្រះដាក់ទាំងមូល ដើម្បីយកដីស្ដារបារាយខាងកើត។

«ខ្ញុំសូមផ្ញើជូនដល់ប្រជាជន យើងមិនទាន់មានការប៉ះពាល់ណាមួយទៅលើប្រជាជននៅភូមិព្រះដាក់នោះទេ» សម្ដេចបានមានប្រសាសន៍។

ពត៌មានទាក់ទិននឹងការស្ដារបារាយកំពុងស្ថិតក្នុងការសិក្សានៅឡើយទេ។ ជាក់ស្ដែង ទីតាំងឃុំព្រះដាក់ ធ្លាប់ជាទីតាំងបារាយខាងកើត  ហើយធ្លាប់មានទឹកដល់ទៅ ៣០ លានម៉ែត្រគីប។

«ទឹកនេះមានតួនាទីទ្រទ្រង់សំណង់ប្រាសាទក្នុងតំបន់អង្គរ ទើបយើងចង់ស្ដាឡើងវិញ។ យើងកំពុងសិក្សាថាគួរដាក់ទឹកបានប៉ុន្មានដើម្បីទ្រទ្រង់អង្គរនេះ។ យើងនឹងធ្វើដោយប្រុងប្រយ័ត្ន យើងមិនដាក់ដល់ទៅ ៣០លានម៉ែត្រគីប ហើយដេញឱ្យគ្រប់គ្នាចេញនោះទេ» សម្ដេចមានប្រសាសន៍។

«យើងគ្រោងនឹងដាក់ត្រឹមបាតអាងប៉ុណ្ណោះ។ យើងគិតគូរណាស់ ម្ខាងគិតលើផលប៉ះពាល់ដល់ប្រជាជន ឯម្ខាងទៀតគឺដើម្បីការពារអង្គរ» សម្ដេចបន្ដ។

សម្ដេចបន្តថា ឃុំព្រះដាក់កសាងឡើង ៣០០ ទៅ ៤០០ ឆ្នាំ ហើយ ខណៈឃុំ​នេះ ក៏ទាក់ទងនឹងរដ្ឋបាលដែនដីរបស់យើងថែមទៀតផង ដូច្នេះមិនអាចរើបានទេ។ UNESCO ក៏យល់អំពីរឿងនេះដែរ។

លើសពីនេះ សម្ដេចក៏បញ្ជូនរដ្ឋម​ន្រ្តីក្រសួងដែន ឯកឧត្តាមជា សុផារ៉ា និង​លោក​ជំ​ទាវ​ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ  ដើម្បីទៅជជែក និងពន្យល់ដល់បងប្អូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]