សម្ដេច ជំរុញឱ្យព្រលានសៀមរាបបើកដំណើរការឆ្នាំ ២០២៣ ទោះបច្ចុប្បន្នទើបបានសង់២២% ក្ដី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ក្តីរំពឹងខ្ពស់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបញ្ចប់ការសាងសង់ ហើយបើកដំណើរការនៅចុងឆ្នាំក្រោយ ទោះការសាងសង់បច្ចុប្បន្នទើបសម្រេចបាន ២២% ក្ដី។

សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងកិច្ចចុះពិនិត្យការដ្ឋានជាក់ស្ដែង កាលពីថ្ងៃទី ៣ មេសា កន្លងមកនេះ។

សម្តេច ហ៊ុន សែន ថា៖ «អាកាសយានដ្ឋានស្តង់ដារអន្តរជាតិសៀមរាប អង្គរ នឹងដើរតួនាទីសំខាន់ ជំរុញសេដ្ឋកិច្ច ទេសចរណ៍នៅពេលដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ»។

គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ៨៨០លានដុល្លារអាមេរិក អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបនេះ បានចាប់ផ្តើមសាងសង់ក្នុងខែមីនា ឆ្នាំ ២០២០ ហើយគ្រោងនឹងចំណាយពេលសាងសង់សរុប ៣៦ ខែ។

អាកាសយានដ្ឋាននេះ លាតសន្ធឹងលើផ្ទៃដីជាង ៧៥០ ហិកតា ក្នុងស្រុកស្រុកសូទ្រនិគម ចម្ងាយ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប ហើយជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E អាចទទួលយន្តហោះធំៗបាន ក៏ដូចជាអ្នកដំណើរដល់ទៅ ៧ លានដុល្លារក្នុង ១ ឆ្នាំ នៅដំណាក់កាលទី ១។

គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាសាខារបស់ក្រុមហ៊ុនចិន Yunnan Investment Holdings Ltd. ក្រោមកុងត្រា សាងសង់ ធ្វើប្រតិបត្តិការ និងផ្ទេរ BOT រយៈពេល ៥៥ ឆ្នាំ (សង់៥ ឆ្នាំ ធ្វើប្រតិបត្តិការ ៥០ឆ្នាំ រួចផ្ទេរឱ្យរដ្ឋ)។

មកទល់ពេលនេះ ការដ្ឋានជារួមសម្រេចបាន ២២% ដោយឡែកការសាងសង់អគារចំណតអ្នកដំណើរសម្រេចបាន ១៩% ខណៈផ្លូវរត់គ្រោងនឹសងបញ្ចប់ក្នុងខែឧសភាឆ្នាំនេះ។

ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជាអគារការិយាល័យ និងអន្តេវាសិកដ្ឋាន ប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ឃ្លាំងផ្ទុកទំនិញ ស្ថានីយប្រេង និងបំពង់បង្ហូរប្រេង និងចំណតរថយន្ត គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២២។

តាមផែនការ គម្រោងនឹងបញ្ចប់ទាំងស្រុងនៅខែមីនា ឆ្នាំ ២០២៣ ហើយដាក់ឱ្យប្រើប្រាស់នៅខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការធ្វើតេស្តសុវត្ថិភាព និងហោះសាកល្បង ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]