សម្ដេច ហ៊ុនសែន៖ ព្រលានយន្តហោះពោធិ៍ចិនតុងនឹងប្តូរមុខងារ បន្ទាប់ពីព្រលានយន្តហោះថ្មីសាងសង់រួច

បន្ទាប់ពី​បញ្ចប់​ការ​សាងសង់​ព្រលានយន្តហោះ​ភ្នំពេញថ្មីទៅ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​រក្សាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង​នៅ​​ដដែល តែ​អាចនឹង​ប្ដូរ​មុខងារឲ្យ​ទៅជាព្រលាន​សម្រាប់​យោធា ​ការ​ហោះ​ហើរ​ក្នុង​ប្រទេស ដំណឹក​ជញ្ជូន​សម្ភារៈផ្លូវ​អាកាស ទីធ្លាសម្រាប់​យន្តហោះឯកជន ​(Private Jet) ចុះចត និង​សម្រាប់​ទទួល​ឥស្សរជន​បរទេស មកកាន់​កម្ពុជាជាដើម​។

ការប្រកាសនេះ​ធ្វើឡើង​​ ក្នុងដំណើរ​ចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ។

សម្តេច​បានថ្លែងថា​៖ «ខ្ញុំ​ឆ្លៀត​បក​ស្រាយ​បន្តិច​ អាច​ចោទជា​សំណួរ​ថា ចុះបិទអាចាស់ហើយ? បើក​អាថ្មី​អញ្ចឹង ​អាចាស់​ទុក​ធ្វើ​អី? តាម​ការ​គិត​ជា​បឋម​របស់​ខ្ញុំ​ អាចាស់​ត្រូវ​តែ​ទុក​ជា​ព្រលាន​យន្ត​ហោះដដែល​ ប៉ុន្តែ​មុខងាររបស់​វា​ ទី ១ ជា​ព្រលាន​យោធាកងទ័ព គឺនៅតែ​ជា​ព្រលាន​យោធា​ដដែល​ ​យើង​មិន​អាច​យក​ព្រលាន​យោធា​យក​មក​ដាក់​ទីនេះ​ទេ(ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញថ្មី) គឺ​ទុក​នៅឯនោះ (ព្រលានយន្តហោះពោធិ៍ចិនតុង)។»

មុខ​ងារទី​ ២​ គឺប្រើប្រាស់​​សម្រាប់​ហោះ​ហើរ​ក្នុង​ផ្ទៃ​ប្រទេស ទៅកាន់​ខេត្តសៀម​រាប ព្រះសីហនុ និង​ព្រលាន​យន្ត​ហោះ​ពី​ទៀត​ ដែល​រដ្ឋាភិបាល​កំពុងតែរៀប​ចំ​​គឺ​ ព្រលានយន្ត​ហោះ​នៅ​ ខេត្ត​បាត់​ដំបង និង​រតនគិរី។

សម្ដេច​បន្ថែមថា៖ «ទី ៣​ យើង​ប្រើសម្រាប់ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ ឯចុង​ក្រោយ​យើង​ប្រើសម្រាប់​អាJet Flight (យន្តហោះឯកជន) ។ បានសេចក្ដីថា​នៅ​ក្នុងប្រទេស​យើង​សម្បូរ​យន្ត​ហោះ​ច្រើន​ណាស់​ ដែល​ខ្វះ​កន្លែង​ដាក់។​ យើង​អាច​រៀប​ចំមូល​ដ្ឋាន​ គេ​អាចយក​យន្តហោះ​មក​ផ្ញើ​នៅហ្នឹង​។ ហើយ​សម្រាប់​ការ​អញ្ជើញមក​ដល់​នូវ​ឥស្សរជនជាន់​ខ្ពស់​ ជាព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ជានាយករដ្ឋមន្ត្រីមក​ទស្សនកិច្ច​នៅ​កម្ពុជា គឺ​ចត​នៅ​ពោធិ៍ចិនតុង​។​ »

គួរ​បញ្ជាក់​ផងដែរថា ​ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញថ្មីនេះ មាន​ទីតាំងស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទំហំ ២.៦០០ ហិកតា តម្លៃប្រមាណ ១,​ ៥ ពាន់លានដុល្លារជាការវិនិយោគ​ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និង​សម្រេច​បាន​ការសាងសង់បាន ៣០% ដែល​ដំណាក់​កាលទីមួយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២៣ ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]