សម្តេចតេជោ៖ បញ្ជាឱ្យលុបចោលនូវរាល់ការអនុញ្ញាតអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ

សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាភ្លាមៗឱ្យលុបចោលរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីប្រជាពលរដ្ឋ ទៅរាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ (អានបន្ថែម)

សារបញ្ជានេះ ត្រូវបានប្រកាសចេញនៅលើគណនេយ្យហ្វេសប៊ុកផ្ទាល់របស់សម្តេច នៅថ្ងៃទី០៧ សីហា ២០២២ នេះថា៖ “ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖

១. លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ
២. រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម
៣. ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។

ជាចុងក្រោយ សម្តេចតេជោបានថ្លែងអរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនាផងដែរ៕

- Video Advertisement -