សម្តេចតេជោ ត្រៀមដី១ពាន់ហិកតាបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកោះថ្ម-ត្បូងឃ្មុំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានសម្រេចឲ្យបង្កកដីចំនួន ១១៧៦ ហិកតា សម្រាប់​បម្រុង​ទុកបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ក្នុងពិធីប្រារព្ធ​ខួប​​៤៥ឆ្នាំ ទិវានៃការចងចាំដំណើរ​ឆ្ពោះទៅការដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផល​នានា​នៅតំបន់ប្រវត្តិសាស្រ្ដសម្ដេចតេជោកោះថ្ម X16  កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

«ថ្ងៃក្រោយតំបន់នេះ នឹងក្លាយជាតំបន់ផ្លាស់ប្តូរទំនិញដ៏ល្អ។ អ្នកដែលផលិតនៅតំបន់នេះ អាចចុះទៅកំពង់ផែគីយឺន ​និងអាចទៅកំពង់ផែហូជីមិញ។ ក៏ប៉ុន្តែបើយើងគិតអំពីផលចំណេញសេដ្ឋកិច្ច តំបន់នេះ​អាចចុះទៅផ្លូវពីរបាន គឺផ្លូវទៅគីយឺន និងផ្លូវទៅតាមទីក្រុងហូជីមិញ» សម្តេចតេជោ បានលើកឡើងដូច្នេះក្នុងអង្គពិធីខាងលើ។

សម្តេចតេជោ បានបន្ថែមថា តំបន់នេះ អាចក្លាយជាតំបន់កែច្នៃ ព្រោះកសិផល និងវត្ថុធាតុដើមមាន​ច្រើននៅ​តំបន់ឥសាន្ត ​ខេត្តក្រចេះ ដែលតភ្ជាប់ជាតំបន់ទាំងនេះ។​

បន្ថែមពីនេះ សម្តេចតេជោ បានស្នើឲ្យ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្វើការ ពង្រីកផ្លូវថ្នល់ពីកោះថ្ម មកភ្ជាប់ព្រំដែន ដែលមានទំហំទទឹងត្រឹម ៨ម៉ែត្រ ឱ្យក្លាយជាផ្លូវជាតិវិញ ដោយត្រូវ​ចាប់ផ្តើម គិតគូ​​ក្នុ​ងឆ្នាំ​២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះដែរ​ សម្តេចតេជា ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​គោល​បំណង​បើក​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម នៅតំបន់​កោះថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើរ និង​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]