សម្តេចពិជ័យសេនា ទៀ បាញ់ ថា អគារទីស្តីការក្រសួងការពារជាតិថ្មី ដែលមានលក្ខណៈពិសេសជាច្រើន

អគារទីស្តីការថ្មីរបស់ក្រសួងការពារជាតិ ដែលត្រូវបានសាងសង់រួចរាល់ស្ទើរទាំងស្រុង មានលក្ខណ:ពិសេសជាច្រើនយ៉ាង ដោយមួយក្នុងនោះ គឺអាចឱ្យឧទ្ធម្ភាចក្រចុះចតលើដំបូលបានផងដែរ។ នេះបើយោងតាមការឱ្យដឹងពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។

សម្តេចពីន័យសេនា ទៀ បាញ់ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា៖ «ខ្ញុំពិតជាមានមោទនភាព និងសប្បាយរីករាយរួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងនាយទាហានជំនាញ បានចុះពិនិត្យការចុះចតយន្តហោះ ឧទ្ធម្ភាចក្រប្រភេទ Z-9 លើដំបូលអគារទីស្តីការក្រសួងការពារជាតិថ្មី ប្រកបដោយជោគជ័យ និងសុវត្ថិភាព»។

គួររំឭកដែរថា អគារក្រសួងការពារជាតិថ្មីនេះបើកការដ្ឋានសាងសង់ កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក។ អគារនេះមានកម្ពស់ ៧ជាន់ (ប្រហែល ៣២ម៉ែត្រ) ទទឹង ២៨ ម៉ែត្រ និងបណ្តោយ ១៩១ ម៉ែត្រ ព្រមទាំងមានចំណតរថយន្តក្រោមដីចំនួន ១ជាន់ ដែលមានផ្ទៃក្រឡាសរុប ៣០,៩៧៩ ម៉ែត្រការ៉េ។

បច្ចុប្បន្ន អគារទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានសាងសង់រួចរាល់ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]