សម្តេចព្រមានអភិបាលខេត្តនិងក្រុង ឱ្យជួយការងារជួសជុលផ្លូវ កុំចាំតែក្រសួងសាធារណការ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកដោយព្រមានខ្លាំងៗដល់អភិបាលក្រុង​-ខេត្ត-ខណ្ឌ ព្រមទាំងអភិបាលរង​នានា ដែលទទួលខុសត្រូវលើផ្នែកសាធារណការត្រូវមើលការងារជួសជុលផ្លូវផង កុំចាំបាច់ចំាតែក្រសួងសាធារណការចុះទៅ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោបានសង្កត់ធ្ងន់ៗថា «…ចឹងមិនមែនបង្កើតអាសនៈ ឱ្យអស់លោកមកធ្វើអភិបាលក្រុង ខណ្ឌ ខេត្ត និងរង នាំគ្នាមកអង្គុយលេងទេ…នាំគ្នាមើលផ្លូវណាត្រូវជួសជុល អាណាត្រូវធ្វើស្អី… កុំប្រចាំគ្នា ឬក៏ប៉ុណ្ណឹងចំាក្រសួងសាធារណការចុះមកធ្វើដែរ..។

សម្តេចបន្ត «…មិនមែនសំដៅតែទីក្រុងភ្នំពេញ ឬខេត្តកណ្តាលទេ គឺសម្រាប់គ្រប់ខេត្តក្រុងទាំងអស់ដែលទទួលខុសត្រូវមើលទីក្រុង ទីប្រជុំជន ត្រូវមើលផ្លូវ ហើយមិនថាទីក្រុង ឬទីប្រជុំជនទេ…ជួនកាលផ្លូវខ្លះខូចតែបន្តិចប៉ុណ្ណោះ ដំបូងខូចប៉ុនពែងអាកោរ ស្អែកប៉ុនចានចង្កឹះ ខានស្អែកប៉ុនចានគោម បន្ទាប់មកទៀតប៉ុនថ្លុកក្របីប៉ាដោយ… បើយើងជួលជុលវាអត់ទាន់ពេលវេលា..ចឹងសូមរម្លឹកឡើងវិញ ផ្លូវកាន់តែច្រើន កាន់តែវែង តម្រូវការជួសជុលក៏កាន់តែច្រើន ចឹងត្រូវមានការទទួលខុសត្រូវទៅលើការថែទាំវា ដើម្បីឱ្យផ្លូវប្រើបានយូរ…»។

ដោយសារបញ្ហាអសមត្ថភាពក្នុងការអនុវត្តតួនាទីក្នុងការចុះត្រួតពិនិត្យផ្លូវ សម្តេចតេជោបានសម្រេចដក​តំណែងអភិបាលក្រុ​ង​តា​ខ្មៅ​​​ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ហោះ។

ក្នុងឱកាសនោះដែរ សម្តេចតេជោបានស្តីបន្ទោសដល់អភិបាលក្រុងចាស់យ៉ាងចាស់ដៃ​ ដោយសម្តេចនឹងរង់ចាំមើល​អភិបាលក្រុងថ្មី​ដែល​ទើបនឹង​តែងតាំង ថាតើចេះមើលផ្លូវឬអត់ ដោយ​​​​​បញ្ជាក់ថាសូមកុំមើលទៅលើ ត្រូវមើលទៅក្រោមផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]