ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាលបានជ្រើសរើសទីតាំងគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េរួចហើយ ដែលចាប់ផ្តើមចេញពីចំណុចផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ និងបន្តទៅតំបន់អរិយក្សត្រ ដោយនឹងមានស្ពានសរុប ២ កន្លែង។
ការសម្រេចចិត្តនេះ គឺមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ ប៉ុន្តែត្រូវបានធ្វើឡើងដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីកូរ៉េបញ្ចប់ការសិក្សា ហើយស្នើជម្រើសទីតាំង ២។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ (អានបន្ថែម)
ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី២ ខែមីនា នេះថា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតសាងសង់ស្ពានលើទីតាំងទី ២ (ផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ) តាមរយៈសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទោះយ៉ាងណា ឯកឧត្តម វ៉ាស៊ីម សុរិយា មិនអាចបញ្ជាក់ អំពីពេលវេលានៃការសាងសង់លើគម្រោងនេះនៅឡើយទេ។