សម្តេចសខេង៖ ក្រុមហ៊ុនដឹកជញ្ជូន ត្រូវមានកាតព្វកិច្ចគ្របសម្ភារសំណង់ឱ្យបានជិតល្អ ពេលធ្វើចរាចរតាមផ្លូវសាធារណៈ

ថ្មីៗនេះ សម្តេច ស ខេង បានបញ្ជាឱ្យគ្រប់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងអស់ ត្រូវមានកាតព្វកិច្ចគ្របសម្ភារដែលបានដឹកទាំងអស់ ជាពិសេសពេលដឹកសម្ភារសំណង់ឱ្យបានជិតល្អក្នុងអំឡុងពេលធ្វើចរាចរតាមផ្លូវសាធារណៈ ម្យ៉ាងទៀតត្រូវសំអាតផ្លូវថ្នល់ឱ្យបានជាប្រចាំផងដែរ។ នេះបើ​តាម​​​ប្រសាសន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។

សម្ដេចក្រឡាហោម បានលើកឡើងថា៖ « ខ្ញុំចាប់អារម្មណ៍ណាស់ពេលដែលរៀបចំធ្វើច្បាប់ យើងបានជជែកគ្នា​ច្រើន​​អំពីការដឹកសម្ភារសំណង់សំពីងសំពោង ជាពិសេសដឹកដី គ្រួស និង ខ្សាច់ បណ្តាលឱ្យកំពប់ហៀរពេញផ្លូវ ហ៊ុយលើផ្ទះ​ប្រជាពលរដ្ឋ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសុខភាពទៀត ចឹង! ត្រូវតែគ្របឱ្យបានត្រឹមត្រូវ។»

សម្ដេចក្រឡាហោមបន្តថា ក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយ មានកាតព្វកិច្ចត្រូវតែបំពេញ គឺឡានដឹកជញ្ជូន​របស់​ខ្លួន​ត្រូវ​មានតង់​ត្រៀមជាប់ជានិច្ច ដើម្បី​គ្រប​សម្ភារ​សំណង់​ទាំងអស់នោះ មិនថាតែខ្សាច់ទេ ដី ឥដ្ឋ ស៊ីម៉ង់ត៍។ល។

នេះជាផ្នែកមួយក្នុងការពង្រឹងសណ្តាប់សាធារណៈ ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្តង ហើយក៏ដូចជា​ការពារ​បរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋថែមទៀតផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]