សម្តេចឱ្យអាទិភាពលើគម្រោងសង់ផ្លូវរថភ្លើងក្រោមដី ជំនួសឱ្យផ្លូវរថភ្លើងអាកាសដែលធ្លាប់សិក្សា
Sommana Yan
- 31 ខែសីហា 2022
- 213 មើល
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគត គឺរថភ្លើងក្រោមដី ដែលនឹងជំនួសឱ្យការសាងសង់រថភ្លើងលើអាកាសដែលអង្គការដៃគូជប៉ុន (JICA) ធ្លាប់បានសិក្សា។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ចំនួន ០២បន្ថែម ទៀតនៅព្រឹកថ្ងៃទី៣១ ខែសីហា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គម្រោងរថភ្លើងក្រោមដី មានលក្ខណល្អជាង គម្រោងផ្សេងទៀត ដូចជារថភ្លើងលើអាកាសជាដើម។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើយើងយកលុយ ១៨០០លានដុល្លារ (សិក្សាដោយ JICA) យកមកធ្វើរថភ្លើងលើអាកាស វាកាត់លើដំបូលផ្ទះនេះ ដំបូលផ្ទះនោះ វាវេទនាណាស់។ ដូច្នេះ ជម្រើសថ្ងៃក្រោយ គឺរថភ្លើងក្រោមដីវិញល្អជាង”។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រថភ្លើងក្រោមដី អាចតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញ និងចេញទៅខេត្តកណ្តាល។
ក្រសួងសារធារណការ និងដឹកជញ្ជូន ធ្លាប់បានស្នើដល់ក្រុមហ៊ុនឯកជនបរទេស សិក្សាលើលទ្ធភាពម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) នៅរាជធានីភ្នំពេញ។ (អានបន្ថែម)
- Video Advertisement -