សម្តេច ហ៊ុន សែននឹងបើកសម្ពោធស្ពានជ្រោយចង្វារចាស់នៅថ្ងៃទី៣ខែមេសា

រូបភាពដោយ Facebook Page ក្រសួងសាធារណការ និងដឹកជញ្ជូន

បន្ទាប់ពីធ្វើការជួសជុលនិងកែលម្អឡើងវិញអស់រយៈពេលជិត២ឆ្នាំមក ស្ពានមិត្តភាពកម្ពុជា-ជប៉ុនឬស្ពានជ្រោយចង្វារចាស់នឹងត្រូវដាក់ឲ្យប្រើប្រាស់វិញក្នុងខែមេសា។ នេះបើយោងតាមសេចក្តីប្រកាសឲ្យដឹងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ស្ពានជ្រោយចង្វារចាស់នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានស្រួលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា គម្រោងជួសជុលឡើងវិញនេះ គឺស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលនឹងចំណាយទឹកប្រាក់អស់ប្រមាណជា ៣៣ លានដុល្លារអាមេរិក ហើយប្រើរយៈពេលសាងសង់ចំនួន ២២ ខែ។ (អានបន្ថែម)

ក្នុងដំណើរការកែលម្អនេះផងដែរ ជប៉ុនបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនសម្រាប់គម្រោងនេះដូចជាការប្រើប្រាស់ដែកអ៊ីណុកដើម្បីសម្អាតកំបោរចាស់ៗ។ (អានបន្ថែម)

រូបភាពដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន

រូបភាពដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]