សម្តេច ហ៊ុន សែន នឹងប្រែមុខមាត់ខេត្តភាគឦសាន ទៅជាប៉ូលសេដ្ឋកិច្ចទី ៤ របស់កម្ពុជា

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រែមុខមាត់ខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ព្រោះខេត្តទាំងនោះមានសក្តានុពលធំៗ ២ គឺ កសិ-ឧស្សាហកម្ម និងធនធានរ៉ែ។

សម្ដេចប្រកាសដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ កាលពីថ្ងៃទី ៧ ខែកុម្ភៈ កន្លងទៅ។

«កម្ពុជាមានប៉ូលសេដ្ឋកិច្ច ៣ ធំៗ រាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ហើយតំបន់ភាគឦសាន នឹងក្លាយជាប៉ូលទី ២ ព្រោះមានសេដ្ឋកិច្ចកសិឧស្សាហកម្ម និងរ៉ែ» សម្ដេចមានប្រសាសន៍។

ជាក់ស្ដែង រ៉ែមាសនៅខេត្តមណ្ឌលគិរី មកទល់បច្ចុប្បន្នចម្រាញ់បានជាង ១៧០០ គីឡូ ហើយ ខណៈសម្ដេចថាភូមិភាគនេះនៅមានធនធានរ៉ែច្រើនទៀតដូចជា ធ្យូងថ្មជាដើម។

តំបន់ភាគឦសាននេះ នឹងត្រូវតភ្ជាប់ដោយផ្លូវជាតិលេខ៧នេះ គឺជាផ្លូវសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅ មណ្ឌលគិរី រតនគិរី។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]