សហភាពអឺរ៉ុប ប្រកាសផ្ទេរថវិកាជាង $២២លាន  ដើម្បីកែទម្រង់វិស័យអប់រំ ជលផល គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជំរុញសហប្រតិបត្តិការវិនិយោគសាកល

មូលនិធិថ្មីផ្តោតលើការអប់រំ ការនេសាទ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង និងតម្លាភាព

សហភាពអឺរ៉ុប បានប្រកាសផ្ទេរថវិកាក្នុងឆ្នាំ ២០២៥ ជាង $២២លាន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចសន្ទនារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប រវាងឯកឧត្តម អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងសេចក្តីប្រកាស ឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ បានបញ្ជាក់អំពីការផ្ទេរថវិកាក្នុងឆ្នាំ ២០២៥ ចំនួន ១៩,៥ លានអឺរ៉ូ (ស្មើនឹងជាង $២២លាន) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា រួមមាន៖ វិស័យអប់រំ ជលផល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្រ្តវិនិយោគសកល។

ឯកឧត្តម ក៏បានគូសបញ្ជាក់ទៀតថា៖ “តាមរយៈការលើកកម្ពស់តម្លាភាព និងហិរញ្ញវត្ថុសាធារណៈរឹងមាំ រួមទាំង ប្រព័ន្ធសារពើពន្ធដែលមានប្រសិទ្ធភាព គឺដើម្បីជួយកសាងបរិយាកាសធុរកិច្ច និងគាំទ្រដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចយូរអង្វែង”។

ជុំវិញរឿងនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាល កម្ពុជា ប្តេជ្ញាយ៉ាងមុតមាំ ក្នុងការជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ដែលកសាងបាននូវភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។

សេចក្តីប្រកាសខាងលើ បានឱ្យដឹងដែរថា ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគី អឺរ៉ុប-កម្ពុជា បន្តរីកចម្រើន។ ជាមួយគ្នានេះ ទោះបីជាលំហូរវិនិយោគមកពី សហភាពអឺរ៉ុបនៅមានកម្រិតមធ្យមនៅឡើយ ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបបាន កើនឡើង ១៧% ក្នុងរយៈពេលដូចគ្នា (year-on-year) គិតត្រឹមខែតុលា ឆ្នាំ ២០២៥៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]

កម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនការនាំចេញដំឡូងមីស្រស់ពីកម្ពុជាឱ្យបាន ៩លានតោនក្នុង១ឆ្នាំ

សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះហត្ថល […]