សាលាឧទ្ធរណ៍ថ្មីចំនួន ៣គ្រោងនឹងញ្ចប់ការសាងសង់ឆ្នាំ ២០១៩

រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាង់សង់សាលាឧទ្ធរណ៍ខេត្តចំនួន ៧ បន្ថែមទៀតនៅតាមបណ្ដាខេត្ត ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌លោក ជិន ម៉ាលិន។

ថ្លែងទៅកាន់កាសែត Khmer Times លោកម៉ាលីន បាននិយាយថារដ្ឋាភិបាលបានចាប់ផ្តើមសាងសង់សាលាឧទ្ធរណ៍ចំនួន ៣កន្លែង នេះនៅខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយះពេល១ឆ្នាំ។

លើសពីនេះ ក្រសួងយុត្តិធម៌ក៏គ្រោងនឹងសាងសង់សាលាឧទ្ធរណ៍ខេត្តចំនួន ៤កន្លែងបន្ថែមទៀតនាពេលអនាគត។ យ៉ាងណាមិញព័ត៌មានលម្អិតទាក់ទងទៅនឹងទីកន្លែង កាលបរិច្ឆេទនៃការសាងសង់ ព្រមទាំងកញ្ចប់ថវិការបស់គម្រោងទាំងបួនមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកនាំពាក្យសាលាឧទ្ធរណ៍និងជាអនុរដ្ឋលេខាធិការនៃអគ្គនាយកដ្ឋានរដ្ឋបាល លោកទូចធារិទ្ធ បានឲ្យដឹងថា បច្ចុប្បន្នដំណើរការការសាងសង់សាលាឧទ្ធរណ៍នៅខេត្តត្បូងឃ្មុំ និងខេត្តព្រះសីហនុគឺសម្រចបានប្រហែលជា ៣០ ទៅ ៤០ ភាគរយទៅហើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានសាលាឧទ្ធរណ៍តែមួយប៉ុណ្ណោះដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ដូច្នេះហើយទើបរដ្ឋាភិបាលអនុម័តឲ្យបង្កើតសាលាឧទ្ធរណ៍បន្ថែមទៀត ក្នុងគោលបំណងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដោយពួកគាត់ពុំចាំបាច់ធ្វើដំណើរមកកាន់រាជធានីភ្នំពេញដើម្បីដាក់ពាក្យបណ្តឹងឧទ្ធរណ៍នោះទេ។

ជាមួយគ្នានេះដែរ ការជ្រើសរើសបីខេត្តខាងលើនេះ គឺដោយសារខេត្តទាំងនោះមានសំណុំរឿងបណ្តឹងឧទ្ធរណ៍ច្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]