សិង្ហបូរីឈានជើងចូលទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយភ្នាក់ងារលក់ជាង៥០០នាក់នៅខេត្តសំខាន់៣

ភ្នាក់ងារអចលនទ្រព្យឈានមុខនៅសិង្ហបុរី PropNex បានសម្រេចពង្រីកអាជីវកម្មរបស់ខ្លួនចូលមកទីផ្សារប្រទេសកម្ពុជា ដោយបើកទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងសាខាផ្សេងទៀតនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ១៩ ឧសភា នេះ។

ការពង្រីកសាខាមកកម្ពុជានេះ ក្រុមហ៊ុននឹងបន្ថែមភ្នាក់ងារលក់ប្រមាណ ៥០០នាក់ នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនមានភ្នាក់ងារលក់សរុបជាង ១២ ០០០ នៅ ៤ ប្រទេសនៅក្នុងតំបន់ រួមមានសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងកម្ពុជា។

ក្រុមហ៊ុន PropNex Cambodia នឹងត្រូវបានដឹកនាំដោយលោក Alan Neo ដែលជានាយកប្រតិបត្តិដែលមានបទពិសោធន៍ជាង ១៥ឆ្នាំនៅក្នុងអាជីវកម្មនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន PropNex Cambodia បានសហការជាក្រុមហ៊ុនធំៗ ក្នុងស្រុក ២ រួចហើយ ពោលគឺក្រុមហ៊ុន Urban Hub ដែលជាក្រុមហ៊ុនទទួលខុសត្រូវគម្រោងខុនដូល្បី Urban Village និងជាមួយក្រុមហ៊ុនហុងឡៃហួតគ្រុប សម្រាប់គម្រោង D’Seaview នៅខេត្តព្រះសីហនុ។

លោក Ismail Gafoor ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន PropNex បានមានប្រសាសន៍ថា ការឈានជើងចូលមកប្រទេសកម្ពុជានេះ គឺដោយសារក្រុមហ៊ុនសង្កេតឃើញពីសក្ដានុពល និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។

យ៉ាងណាមិញ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ស្វាគមន៍ចំពោះការចូលមករបស់ក្រុមហ៊ុនសិង្ហបូរីនេះ ខណៈកម្ពុជាកំពុងត្រូវការភ្នាក់ងារលក់ដែលមានចំណេះជំនាញត្រឹមត្រូវ។

លោកបន្តថា៖ «ជាក់ស្ដែង ភ្នាក់ងារលក់ ៥០០នាក់ ដែលសិង្ហបូរី គ្រោងនឹងបន្ថែមក្នុងទីផ្សារនេះគឺជារឿងល្អ ព្រោះសិង្ហបូរីជាប្រទេសដែលមានជំនាញ។ ដូច្នេះ ពួកគាត់នឹងមកជួយទ្រទ្រង់ទីផ្សារនៅកម្ពុជា ហើយភ្នាក់ងារក្នុងស្រុកដែលមានស្រាប់ក៏អាចរៀនសូត្រពីពួកគាត់បានដែរ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]