សឹង្ហបូរីម៉ៅទិញខុនដូនៅភ្នំពេញដើម្បីបើកជាលំនៅដ្ឋានប្រេន 85SOHO

LHN Group ដែលជាក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះមួយនៅប្រទេសសឹង្ហបុរីកំពុងម៉ៅទិញខុនដូចំនួន ១០៨យូនិតរបស់គម្រោង Axis Residences ក្នុងតម្លៃប្រមាណ ១២,៥ លានដុល្លារ ក្នុងគោលបំណងដើម្បីអភិវឌ្ឍទៅជាលំនៅដ្ឋានសេវាកម្ម ឬ Serviced Residences ប្រេន 85SOHO នេះបើយោងទៅតាមរបាយការណ៍របស់សារព័ត៌មានអន្តរជាតិ The Straits Times។

ខុនដូចំនួន ១០៨ យូនិតនេះស្ថិតនៅក្នុងប្លុក 1A នៃគម្រោង Axis Residences ដែលបច្ចុប្បន្នកំពុងសាងសង់ដោយក្រុមហ៊ុន Spring CJW Development។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ ដែលជាគម្រោងខុនដូមានសរុបចំនួន ៥៦៦ យូនិត។

សារព័ត៌មានដដែលនេះបានបន្តទៀតថា ការដែលក្រុមហ៊ុន LHN មកបណ្ដាក់ទុននិងនាំចូលលំនៅដ្ឋានប្រេនអន្តជាតិ 85SOHO មកកាន់ប្រទេសកម្ពុជា គឺជាផ្នែកមួយនៃចក្ខុវិស័យនាពេលអនាគតរបស់ក្រុមហ៊ុនក្នុងការពង្រីកទំហំអាជីវកម្មផ្នែកអចលទ្រព្យរបស់ខ្លួន ក៏ដូចជាការពង្រឹងប្រេន 85SOHO ផងដែរ។

បើយោងតាមពីកិច្ចព្រមព្រៀងទិញលក់ ក្រុមហ៊ុនSpring CJW Development គ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូខាងមុខនេះ។ ប៉ុន្តែLHN Group ពុំទាន់បញ្ជាក់អោយដឹងថានឹងបើកដំណើរការ 85SOHO នៅពេលណានោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]