សួនកម្សាន្តខ្នាតយក្សតម្លៃ ១.០០០ លានដុល្លារ ត្រូវបានសង់ឡើងនៅលើកោះ Phu Quoc

ក្រុមហ៊ុន Vinpearl Joint Stock របស់វៀតណាម បានប្រកាសបើកជាផ្លូវការថា នឹងចំណាយទឹកប្រាក់ប្រមាណ ១.០០០ លានដុល្លារ សម្រាប់គម្រោងសាងសង់សួនកម្សាន្តខ្នាតយក្សធំជាងគេបង្អស់នៅវៀតណាម ឈ្មោះគម្រោង VinWonders Phu Quoc នៅលើកោះត្រល់ ឬ (Phu Quoc) នៅថ្ងៃទី ១ ខែ មិថុនា ស្ថិតនៅចម្ងាយប្រមាណជិត ៥០ គីឡូម៉ែត្រ ពីខេត្តហៀទៀង ចុងភាគនិរតីប្រទេសវៀតណាម។

គ្រោងនឹងសង់នៅលើ ផ្ទៃដី ២៧ ហិកតា VinWonders Phu Quoc ជាប់ឯតទគ្គកម្មជាសំណង់ឧទ្យានដ៏ធំជាងគេនៅប្រទេសវៀតណាម ដែលគ្រោងនឹងផ្តល់ជូននូវកន្ត្រកជិះទំនើបជាង ១០០ សម្រាប់ភ្ញៀវទេសចរ។ សមិទ្ធផលសួនកម្សាន្តដ៏ធំនេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវបទពិសោធន៍នៃការកម្សាន្តដ៏រំភើបនិងធំជាងគេ នៅក្នុងទ្វីបអាស៊ីផងដែរ។

VinWonders Phu Quoc ក្នុងដំណាក់កាលដំបូងនៃគម្រោង ចែកចេញជាផ្នែករងចំនួន ៦ រួមមាន៖ កន្លែងមជ្ឈិមសម័យអឺរ៉ុប, ពិភពវេទមន្ត, ភូមិអាថ៌កំបាំង, វិមានមហាសមុទ្រ, ពិភពព្យុះស៊ីក្លូន និងដំណើរពិភពផ្សងព្រេង និងកន្លែងបង្កប់រឿងរ៉ាវប្លែកៗចំនួន ១២ ផ្សេងទៀត ដែលមានប្រភពគំនិតចេញពីអរិយធម៌មនុស្សជាតិ។

ក្រៅពីនេះ គម្រោងនេះ ក៏រួមបញ្ចូលកន្លែងកម្សាន្តសប្បាយផ្សេងទៀត ទាំងបែបធម្មជាតិ និងបែបរមណីយដ្ឋានកែច្នៃ (Recreation Center) រួមមាន៖ កន្លែងកម្សាន្តបែបព្រៃភ្នំ ទោងកម្សាន្ត រថភ្លើងអាកាស សួនសត្វ ព្រមជាមួយនឹងហាងទំនិញ និងកាហ្វេដ៏សម្បូរបែបផងដែរ។

ចំពោះដំណាក់កាលទី២ គម្រោងនេះ នឹងសាងសង់វិមានហាយហ្វុង (Hai Vuong Palace) ដែលជានិមិត្តរូបដ៏មានមោទនភាពនៃ VinWonders Phu Quoc។ វិមានហាយហ្វុង គឺជាអាងចិញ្ចឹមត្រីមួយក្នុងចំណោមអាងចិញ្ចឹមត្រីធំជាងគេទាំង ៥ នៅលើពិភពលោក ដែលមានផ្ទៃដីរហូតដល់ ១៥,០០០ ម៉ែត្រការ៉េ។ ដោយយកស្ទីលសំណង់រាងស្នូកអណ្តើកសមុទ្រយក្ស វិមានហាយហ្វុងនេះ នឹងរចនាឡើងបែបជាកូនមហាសមុទ្រ សម្រាប់ដាក់សត្វរាប់ពាន់ប្រភេទ ដូចជាចាហួយសមុទ្រ មច្ឆាសមុទ្រពណ៌ចម្រុះ សត្វភែនឃ្វីន (Penguins) និងត្រីឆ្លាមជាដើម។ ក្រុមហ៊ុនធ្វើដូចនេះ ព្រោះចង់ឱ្យអ្នកទេសចរទទួលបទពិសោធន៍ “លង់លក់ក្នុងមហាសមុទ្រ” តែម្តង នៅពេលទៅទីនោះ។

ការស្ថាបនា VinWonders Phu Quoc ជាឧទ្យានកម្សាន្តឈានមុខគេមួយនៅអាស៊ី មិនត្រឹមតែជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកវៀតណាម ប្រកបដោយប្រសិទ្ធភាពក្នុងកំឡុងពេលនៃការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ ប៉ុន្តែក៏បញ្ជាក់ពីទីសមត្ថភាពឧស្សាហកម្មកម្សាន្តវៀតណាម ដែលកំពុងឡើងកូដឈានចូលដល់កម្រិតអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា កោះត្រល់ ដែលវៀតណាមហៅថា កោះ ភូកុក (Phu Quoc) នេះ បើឈរមើលពីលើភ្នំបូកគោទៅ គេឃើញស្ថិតនៅចម្ងាយប្រមាណតែ ១២ គីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេរខេត្តកំពត និងប្រមាណតែ ៥​ គីឡូម៉ែត្រប៉ុណ្ណោះ ពីកោះសេះ៕ (អានបន្ថែម)

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ឆ្នាំងកំពុងប្រែខ្លួនជាមជ្ឈមណ្ឌលឧស្សាហកម្ម ជាមួយនឹងសហគ្រាសជាងពីរពាន់

គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រសហ […]

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

Bentley ដាក់ឱ្យប្រើជំនួយការ AI ថ្មី សម្រាប់ប្រើក្នុងកម្មវិធីគ្រប់គ្រងបណ្តាញអគ្គិសនី

ក្រុមហ៊ុន Bentley Systems បានដាក់ដំណើរការកម្មវិធី OpenU […]

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៣% ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីតំបន់ចាក់អង្ […]

ក្រុមហ៊ុនមួយស្នើបង្កើតរោងចក្រផលិតប្រេងរំអិល លើផ្ទៃដីទំហំជាង ៤ហិកតា នៅខេត្តកណ្តាល

ក្រុមហ៊ុន ខសមិកស៍ អយល៍ ខេមបូឌា ឯ.ក (COSMIC OIL CAMBODIA […]