សួនច្បាររលឹកវាលពិឃាតនៃរបបខ្មែរក្រហមនឹងមានវត្តមាននៅក្រុងឡុងបិចក្នុងឆ្នាំ២០២១

សហគមន៍ខ្មែរប្រចាំនៅទីក្រុងឡុងប៊ិច កាលថ្ងៃទី ២ ខែកុម្ភៈ នេះ បានប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់សួនច្បាររំឭកវាលពិឃាតមួយនៅក្នុងទីក្រុងឡុងប៊ិច ក្នុងគោលបំណងគោរពដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

បើយោងតាមសារព័ត៌មាន Long Beach Post News សួនច្បារនេះនឹងត្រូវស្ថាបនាឡើងស្ថិតនៅទីតាំងលើទីវាលទំនេរមួយទល់មុខបណ្ណាល័យ The Mark Twain Neighborhood Library ផ្លូវលេខ 1501 E. Anaheim St.។ នៅក្នុងបរិវេណសួនច្បារនេះ នឹងគ្រោងសាងសង់ វេទិការ សួនទឹក និងស្តូបសម្រាប់ដាក់ធាតុជនរងគ្រោះដែលបាត់បង់ជិវិតនៅក្នុងរបបខ្មែរក្រហមផងដែរ។

បច្ចុប្បន្ន គម្រោងមួយនេះត្រូវបានអនុញ្ញាតឲ្យសាងសង់ ហើយដែលរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២១ ខាងមុខនេះ។

ប្រភពដដែលបានបញ្ជាក់ថា គម្រោងនេះធ្វើឡើងក្រោមការសហការរវាងមជ្ឈមណ្ឌលរំឭកវាលពិឃាត និងអង្គការអតីតយុទ្ធជនកម្ពុជា ដោយភាគីទាំងពីរបានចាប់ផ្ដើមគិតពីគម្រោងតាំងពីឆ្នាំ២០០៥ ហើយបញ្ចប់ការរចនាប្លង់ក្នុងឆ្នាំ ២០១៦ មកម្ល៉េះ។

លោក Dee Andrews ដែលជាអភិបាលខណ្ឌ និងជាស្ថានិកមួយរូបសម្រាប់គម្រោង បានបញ្ជាក់ថា ដំបូងគម្រោងមានតម្លៃប្រមាណ ៧៥ម៉ឺនដុល្លារ តែសមាជិកសហគមន៍ដទៃទៀតបានទម្លាក់តម្លៃនៅសល់ត្រឹម ៤០ ម៉ឺនដុល្លារ។ ហើយក្នុងដំណាក់កាលនេះ លោក Andrews ផ្ទាល់បានផ្ដល់នូវជំនួយជាទឹកប្រាក់ចំនួន១៥ ម៉ឺនដុល្លារ រួចមកហើយ។

ជាមួយគ្នានេះដែរ សមាជិកក្រុមប្រឹក្សាភិបាលនៃគម្រោងមួយនេះ ក៏កំពុងអំពាវនាវដល់សប្បុរសជនឱ្យជួយចូលរួមបរិច្ចាគដើម្បីជម្រុញឲ្យគម្រោងមួយនេះក្លាយជាការពិតក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សុទ្ធ ប៉ូលីន ដែលជាលេខាធិការនៃសមាគមន៍ KFMC និងសមាជិកក្រុមប្រឹក្សាភិបាលនៃគម្រោងនេះ បានឲ្យដឹងថា៖ «សម្រាប់អ្នកដែលបរិច្ចាគប្រាក់ ៥០០ដុល្លារ នឹងក្លាយជាសមាជិកមាសដែលឈ្មោះរបស់ពួកគេនឹងត្រូវឆ្លាក់សម្រាប់ផ្ទាំងឈ្មោះសប្បុរសជន។»

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]