សួនសត្វភ្នំពេញសាហ្វារីកំណត់បើកនៅចុងខែមេសានេះ

សួនសត្វភ្នំពេញសាហ្វារីដែលស្ថិតនៅតំបន់ជ្រោយចង្វារបានកំណត់ថ្ងៃបើកអោយចូលទស្សនាហើយ គឺថ្ងៃទី ២៩ ខែ មេសា ខាងមុខនេះបន្ទាប់ពីការសាងសង់អស់រយៈពេលពីរឆ្នាំ។

គម្រោងសួនសត្វភ្នំពេញសាហ្វារីនេះវិនិយោគដោយក្រុមហ៊ុនលីយ៉ុងផាត់គ្រុប ក្នុងទឹកប្រាក់ជាង ៩ លានដុល្លារអាមេរិក ដែលសាងសង់លើផ្ទៃដីប្រមាណ ៨០ ហិចតានៅក្នុងខ័ណ្ឌជ្រោយចង្វារ។ សួនសត្វ Safari World Phnom Penh នេះនឹងក្លាយទៅជាសួនសត្វដ៏ធំបំផុតដែលមិនធ្លាប់មាននៅរាជធានីភ្នំពេញ។

សួនសត្វភ្នំពេញសាហ្វារីនឹងមានសត្វជាង ៨០០ ក្បាលរួមមានខ្លាឃ្មុំ អូទ្រីស កង់ហ្គោរ៉ូ ក្រពើផ្សោត ក្តាន់ និងសត្វជាច្រើនទៀត។ នៅដំណាក់កាលដំបូងនេះនឹងមានការសម្តែងចំនួន ៤ រួមមានការសម្តែងក្រពើ ការសម្តែងបក្សី ការសម្តែងស្វា និងការសម្តែងខ្លា។ លើសពីនេះទៀត ក្នុងសួនសត្វក៏មានកន្លែងកំសាន្ដសម្រាប់កុមារដូចជារថភ្លើងនិងឧបករណ៍លេងដទៃទៀតជាច្រើន។

បើយោងតាមបុគ្គលិករបស់សួនសត្វភ្នំពេញសាហ្វារីបានឱ្យដឹងថាសំបុត្រចូលទស្សនាមានតម្លៃ ១០ដុល្លារសម្រាប់មនុស្សចាស់ និង ៥ដុល្លារសម្រាប់ក្មេង * ។

ក្រៅពីសួនសត្វនេះ ក្រុមហ៊ុន LY.P Group ក៏កំពុងគ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណជាង ៣០ លានដុល្លារអាមេរិកក្នុងការកសាងឧទ្យានទឹកធំបំផុតមួយនៅអាស៊ានដែលមានឈ្មោះថា Angkor Water Park ផងដែរ ។ ប៉ុន្តែព័ត៌មានលម្អិតនៃគម្រោងនេះមិនទាន់បានបង្ហាញជាក់លាក់នៅឡើយទេ។

* តម្លៃអាចនឹងផ្លាស់ប្តូរដោយផ្អែកលើគោលនយោបាយរបស់សួនសត្វ Phnom Penh Safari

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]