សួនសត្វលំដាប់ពិភពលោក គ្រោងនឹងបើកសម្ពោធនៅខេត្តសៀមរាបឆ្នាំ២០២១

រូបភាពដោយ Jon Rawlinson

សួនសត្វលំដាប់ពិភពលោក គ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០២១ នៅខេត្តសៀមរាប ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ។

វិនិយោគដោយក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឺឃ្វារៀម (Angkor Wildlife and Aquarium) សួនសត្វនេះ ជាទីតាំង ជលវប្បដ្ឋាន ឬអាងសម្រាប់ចិញ្ចឹមត្រីទឹកសាប ត្រីទឹកប្រៃ និងជម្រកអភិរក្សសត្វដ៏ធំនៅខេត្តសៀមរាប។

សួនសត្វនេះ មានឈ្មោះថា «ជលវប្បដ្ឋានក្រុងអង្គរ និងអាណាចក្រជម្រកសត្វ (Angkor Aquarium & Animal Kingdom)» ដោយគ្រោងនឹងសាងសង់នៅលើផ្ទៃដី ១០០ហិកតា ក្រោមទុនវិនិយោគ ៧០លានដុល្លារ ចែកចេញជាបីដំណាក់កាល។

ដំណាក់កាលទី១ នៃគម្រោងអភិវឌ្ឍន៍ នឹងចាប់ផ្ដើមក្នុងខែឧសភា ឆ្នាំ ២០១៩ និងគ្រោងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២១ ដែលនឹងចំណាយទុនវិនិយោគប្រមាណ ១៨លានដុល្លារ។

ដំណាក់កាលទី២ គឺការបង្កើត សួនរុក្ខសាស្រ្ត សាលតាំងពិព័រណ៍ ជម្រកល្មូន និងដំណាក់កាលទី៣ គឺការអភិវឌ្ឍន៍សណ្ឋាគារលំដាប់ពិភពលោក។

ថ្លែងនៅក្នុងពិធីប្រកាសគម្រោង ដែលប្រារព្ធឡើងកាលពីថ្ងៃ២៩ ខែមេសា នៅភ្នំពេញ លោក Roger R. Reynolds, ប្រធានក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម បានមានប្រសាសន៍ថា ត្រឹមតែដំណាក់កាលទីមួយប៉ុណ្ណោះ ការបង្កើតភាពទាក់ទាញថ្មី នឹងទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្តសៀមរាបកាន់តែច្រើន។

លោក Roger R. Reynolds ថ្លែងថា៖ «ខ្ញុំសង្ឃឹមថា គម្រោងនេះនឹងក្លាយជាគោលដៅលំដាប់ពិភពលោកនៅក្នុងខេត្តសៀមរាបនៅលើផ្ទៃដី ១០០ហិកតា។ គោលដៅរបស់យើងខ្ញុំគឺធានាថា វានឹងក្លាយជាគោលដៅទាក់ទាញបំផុតទី ២ បន្ទាប់ពីអង្គរវត្ត។

លោក ទិត ចន្ថា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍បានស្គវាមន៍ចំពោះគម្រោងជលវប្បដ្ឋាននេះ ដោយរំពឹងថា ជលវប្បដ្ឋាន និងជម្រកអភិរក្សសត្វនៅសៀមរាប នឹងទាក់ទាញភ្ញៀវទេសចរណ៍ ជាពិសេសការស្នាក់នៅរយៈពេលយូរនៅលើទឹកដីអង្គរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]