សួនឧទ្យានភ្នំតាម៉ៅ ២០២៥ហិកតា ក្លាយជាតំបន់អភិរក្សផ្លូវការហើយ

នៅទីបំផុត រដ្ឋាភិបាលបានចេញប្រកាសជាផ្លូវការ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ​។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ ទស/រកត/០៨២២/១០០៨ ប្រកាសចេញថ្ងៃទី១៩ សីហា ២០២២។

តាមរយៈព្រះរាជក្រឹត្យបានបញ្ជាក់ថា សួនឧទ្យានដ៏ធំនេះត្រូវបានបែងចែកជា ៣តំបន់ដូចខាងក្រោម៖

១. តំបន់ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃ៖ សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១០២១ ហិកតា។

២. តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ៖ សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួនភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ ហិកតា។

៣. តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅ ជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្រ្គោះសត្វព្រៃ អប់រំផ្សព្វផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ហិកតា។

ក្នុងព្រះក្រឹត្យដដែលបានបន្ថែមថា ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ត្រូវមានភារកិច្ចគ្រប់គ្រងតំបន់សួនឧទ្យាននេះ ព្រមទាំងត្រូវរៀបចំផែនការគ្រប់គ្រងសួនឧទ្យាន និងអភិវឌ្ឍឱ្យមានប្រសិទិ្ធភាពនិងមាននិរន្តរភាព។

គួរម្លឹកដែរថា ថ្មីៗនេះសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាឱ្យ ប្រែក្លាយ​តំបន់​ភ្នំតាម៉ៅ​ជាសួន​ព្រៃ​​ប្រណិត និងព្រៃអភិរក្សសម្រាប់ការពារជារៀងរហូតទៅ ក្រោយចេញបទបញ្ជាឱ្យបញ្ឈប់ការឈូសឆាយ ហើយ​ត្រូវ​​ដាំដើមឈើប្រណិតៗឡើងវិញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]