សេចក្ដីព្រាងផែនការមេធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូនកម្ពុជា ជិតចេញជារូបរាងហើយ

ផែនការមេធ្វើទំនើបកម្មវិស័យសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ជិតចេញជារូបរាងហើយ ខណៈបច្ចុប្បន្នក្រុមការងារពិសេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងពន្លឿនពិនិត្យ និងជំរុញលើវឌ្ឍនភាពការងារនេះ។

ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ប្រធានគណៈកម្មការរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពន្លឿនការងារលើកទី ២ កាលពីថ្ងៃទី ១២ ខែតុលា កន្លងទៅ។

ឯកឧត្តម បានឱ្យដឹងក្នុងកិច្ចប្រជុំថា គិតមកទល់ពេលនេះក្រុមការងារបច្ចេកទេស បានសម្រេចបាននូវការប្រមូលលិខិតបទដ្ឋានគតិយុត្តិនានា និងធាតុចូលសំខាន់ៗពីអង្គភាពពាក់ព័ន្ធរួចរាល់ហើយ។

«ការប្រមូលនូវធាតុចូលសំខាន់ៗទាំងអស់នេះ គឺដើម្បីអាចឈានទៅរៀបចំចេញនូវសេចក្ដីព្រាងផែនការមេបច្ចេកវិទ្យា ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយមួយចំនួន ដែលកើតមានក្នុងកំឡុងពេលអនុវត្តការងារកន្លងមក» ឯកឧត្តមបានបន្ត។

សូមបញ្ជាក់ថា ផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូននេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ដែលរដ្ឋាភិបាល កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ បានសម្រេចដាក់ចេញ និងកំពុងរៀបចំបញ្ចប់ក្របខ័ណ្ឌនេះ។

ផែកការនេះជួយកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការធ្វើបដិវត្តកម្មឌីជីថល នៅគ្រប់តួអង្គពាក់ព័ន្ធសំខាន់ៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]