សេចក្តីណែនាំខ្លីៗអំពី REITs និងអនាគតរបស់ REITs នៅក្នុងប្រទេសកម្ពុជា
ទម្រង់បែបបទនិងវិធានទាក់ទងនឹង REITs មានលក្ខណៈខុសៗគ្នាទៅតាមដែនសមត្ថកិច្ចនីមួយៗ។ នៅសហរដ្ឋអាមេរិក REITs អាចទទួលបានការអនុគ្រោះពន្ធពិសេសរយៈពេលវែង ដោយពួកគេអាចយកយ៉ាងតិច ៩០% នៃប្រាក់ចំណូលរបស់ខ្លួនមកបែងចែកជាភាគលាភ។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្លាយជា REIT នៅសហរដ្ឋអាមេរិក ស្ថាប័នវិនិយោគនេះត្រូវ៖
- មានភាគហ៊ុនិកយ៉ាងហោចណាស់ ១០០នាក់ (ដោយមិនមានភាគហ៊ុនិក ៥នាក់កាន់កាប់ច្រើនជាង ៥០% នៃភាគហ៊ុនសរុបឡើយ)។
- ត្រូវវិនិយោគច្រើនជាង ៧៥% នៃទ្រព្យរបស់ស្ថាប័ន ទៅលើផ្នែកអចលនទ្រព្យ សាច់ប្រាក់ ឬធនបត្ររតនាគារចេញដោយរដ្ឋាភិបាល
- ប្រាក់ចំណូលយ៉ាងហោចណាស់ ៧៥% នៃប្រាក់ចំណូលសរុប គឺរកបានពីផ្នែកអចលនទ្រព្យ។
REITs អាចជាស្ថាប័នឯកជន ឬសាធារណៈ (ដែលបានចុះបញ្ជី ឬមិនបានចុះបញ្ជី) ប៉ុន្តែទម្រង់ដែលពេញនិយមបំផុតរបស់ REITs គឺស្ថាប័នជួញដូរភាគហ៊ុន ដែលនេះផ្តល់ឱកាសឲ្យវិនិយោគិនដាក់បញ្ចូលការវិនិយោគលើអចលនទ្រព្យទៅក្នុងផលប័ត្ររបស់ខ្លួន ហើយស្របពេលជាមួយគ្នា វាក៏រក្សាបាននូវសន្ទនីយ៍ភាព (ងាយដោះដូរ) ដែលចំណុចនេះមិនអាចធ្វើទៅបានឡើយចំពោះការវិនិយោគលើការកាន់កាប់អចលនទ្រព្យដោយផ្ទាល់។ ចំណុចសំខាន់នៃរចនាសម្ព័ន្ធរបស់ REIT គឺផ្តល់នូវភាគលាភដល់វិនិយោគិន ហើយ REITs ក៏ផ្តល់ជូនវិនិយោគិននូវលំហូរប្រាក់ចំណូលដែលអាចព្យាករណ៍បានផងដែរ។ អត្ថប្រយោជន៍មួយទៀតរបស់ REITs គឺផ្តល់នូវអចលនទ្រព្យដែលបង្កើតប្រាក់ចំណូលជាច្រើនកម្រិត និងពិពិធកម្មហានិភ័យ។ លើសពីនេះទៀត REITs មានទ្រព្យរូបីនៅក្នុងអចលនទ្រព្យដែលខ្លួនវិនិយោគ ដែលនេះធ្វើឲ្យការវិនិយោគមានស្ថិរភាព និងមិនសូវប្រែប្រួល។ REITs វិនិយោគលើអចលនទ្រព្យដែលបង្កើតប្រាក់ចំណូលបានជាច្រើនប្រភេទរួមមានទៅលៀ អាគារការិយាល័យ ផ្សារទំនើប អាផាតមិន ឃ្លាំង និងព្រៃឈើ។ REITs មួយចំនួនក៏ផ្តោតលើហិរញ្ញវត្ថុនៃអចលនទ្រព្យផងដែរ។
នៅប្រទេសកម្ពុជា ការបង្កើត និងការចុះបញ្ជី REIT នៅក្នុងផ្សារភាគហ៊ុនភ្នំពេញនឹងមានការអភិវឌ្ឍ។ សម្រាប់សេដ្ឋកិច្ចជាទូទៅ វាអាចជួយផ្តល់មូលធនសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងគម្រោងអចលនទ្រព្យលំដាប់ថ្នាក់ A។ សម្រាប់វិនិយោគិន វាអាចផ្តល់នូវហិរញ្ញវត្ថុដែលងាយស្រួល មានលក្ខណៈចម្រុះ និងមានសន្ទនីយ៍ភាពដល់ទីផ្សារអចលនទ្រព្យដែលកំពុងលូតលាស់យ៉ាងឆាប់រហ័ស។ សម្រាប់ស្ថាប័នជួញដូរហ៊ុន REIT អាចផ្តល់នូវឱកាសថ្មីៗគួរឲ្យចាប់អារម្មណ៍ដើម្បីបង្កើនហរិញ្ញវត្ថុ និងទាក់ទាញវិនិយោគិនថ្មីៗ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្ទនីយ៍ភាពដែលមានបញ្ហាលំបាក ដែលផ្សារហ៊ុនកម្ពុជាបានជួបប្រទះចាប់តាំងពីការចាប់ផ្តើមផ្សារហ៊ុននៅឆ្នាំ២០១២។
© រក្សាសិទ្ធិ Sciaroni & Associates 2018
- Video Advertisement -