សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកមានកំណើនយឺតក្នុងឆ្នាំ២០២៣ និងធ្លាក់ចុះក្នុងឆ្នំា២០២៤

កំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករណ៍ថា អាចនឹងកើនឡើងដល់ ៣,១% នៅក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែនឹងធ្លាក់ចុះមកវិញត្រឹម ២,៩% នៅ២០២៤ ដោយសារហានិភ័យមួយចំនួននៅតែបន្តដាក់សម្ពាធដល់ការងើបឡើងវិញ។ នេះបើយោងតាមរបាយការណ៍អង្គភាពស្រាវជ្រាវនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចេញផ្សាយកាលពីថ្ងៃ០១​ ខែមីនា។

នាយកគោលនយោបាយ APEC លោក Carlos Kuriyama បានមានប្រសាសន៍ថា កាលពីឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ដោយសារប្រឈមនឹងវិបត្តិកូវីដ១៩ អតិផរណាខ្ពស់ គួបផ្សំនឹងការកើនឡើងអត្រាការប្រាក់ និងបំណុល ក៏ដូចជាបញ្ហាភូមិសាស្ត្រនយោបាយ ដែលកំពុងបន្ត។

លោក Kuriyama បានបន្តថា «កាលពីឆ្នាំមុន ទាំងអតិថិជន និងវិនិយោគិនមានការប្រុងប្រយ័ត្នណាស់ដោយសារភាពមិនច្បាស់លាស់ និងទស្សនវិស័យសេដ្ឋកិច្ចមិនសូវជាល្អប្រសើរ ​ដែលនាំឱ្យតម្រូវការ និងសកម្មភាពវិនិយោគមានដំណើរការយឺតយ៉ាវ»។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអតិផរណាមានកម្រិត ៥,៨% ដែលជាកម្រិតខ្ពស់បំផុត រាប់ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៨​ ដែលកាលនោះឡើងដល់កម្រិត ៦,៦%។

ជាមួយគ្នានេះដែរ របាយការណ៍នេះក៏ប៉ាន់ស្មានបន្ថែមពីអតិផរណាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថានឹងបន្តធ្លាក់ចុះមកត្រឹម ៣,៩% និង២,៧% នៅក្នុងឆ្នាំ២០២៣ និង២០២៤ រៀងៗគ្នា។

ស្រដៀងគ្នានេះដែរ កំណើន​ពាណិជ្ជកម្ម​ក្នុង​តំបន់នេះក៏​ត្រូវ​បាន​ព្យាករទៀត​ថា ​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ ២០២៣ ដោយ​សារ​តម្រូវ​ការ​ពិភពលោក​ធ្លាក់​ចុះ ហើយកំណើននៃបរិមាណការនាំចូលទំនងជានឹងធ្លាក់ចុះមកត្រឹម ២,៤% ខណៈដែលការនាំចេញនឹងកើនឡើង ១,៦% ធៀបនឹងឆ្នាំមុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]