សេដ្ឋីចិននិងលោកលី សុខឆាយបានអនុម័តថវិកា២០០លានដុល្លារ សហការលើគម្រោងព្រលានភ្នំពេញថ្មី

ក្រុមហ៊ុនមហាសេដ្ឋីពីប្រទេសចិន និងក្រុមហ៊ុនក្នុងស្រុក LSCG កាលពីថ្មីៗនេះ រួមគ្នាអនុម័តថវិកា ២០០ លានដុល្លារ សម្រាប់សហការវិនិយោគជាមួយអ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងព្រលានយន្តហោះភ្នំពេញថ្មី។

បើយោងតាមអគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយ ដែលជាតំណាងចរចាលើកិច្ចសហការនេះ ក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់លោក បានត្រៀមខ្លួនរួចរាល់ ទាំងថវិកា បច្ចេកទេស និងធនធានមនុស្ស សម្រាប់រួមអនុវត្តគម្រោងព្រលានថ្មីនេះ ដោយបច្ចុប្បន្ន គឺនៅរង់ចាំតែការអនុម័តចុងក្រោយពីអ្នកឧកញ្ញា ពុង ឃាវសែ ប៉ុណ្ណោះ។

លោក លី សុខឆាយ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២៩ សីហា ថា៖ «ក្រុមហ៊ុនមហាសេដ្ឋីចិន និងក្រុមហ៊ុនLSCG បានចរចាជាមួយនឹងOCIC និងអ្នកឧកញ្ញា ពុង ឃាវសែ ជាច្រើនលើកមកហើយ មុននឹងឈានដល់ដំណាក់កាលត្រៀមថវិកា ២០០លានដុល្លារ ពីទីក្រុងប៉េកាំងដោយផ្ទាល់នេះ»។

«លើសពីនេះ ក្រុមហ៊ុនក៏បានសិក្សាលើផែនការមេនៃគម្រោង លទ្ធភាពនៃការវិនិយោគ ការងារបច្ចេកទេសដែលក្រុមហ៊ុនអាចរួមសហការបាន ក៏ដូចជាហានិភ័យដែលអាចនឹងកើតមាន រួចរាល់ជាស្រេចអស់ហើយ។ គ្រប់យ៉ាងក៏ត្រូវបានដាក់បញ្ជូនទៅខាងក្រុមហ៊ុនព្រលានយន្តហោះថ្មី និង OCIC រួចរាល់» លោកបានបន្ត។

យ៉ាងណាក្ដី លោក លី សុខឆាយ នៅមិនទាន់បញ្ជាក់នៅឡើយទេថា ទុនវិនិយោគ ២០០លានដុល្លារ នឹងត្រូវយកទៅប្រើប្រាស់លើផ្នែកណា ឬយកទៅធ្វើការងារអ្វីនៃគម្រោងព្រលានថ្មីនេះ ដោយរង់ចាំការអនុម័តចុងក្រោយពី អ្នកឧកញ្ញា ពុង ឃាវសែ សិន។

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន LSCG កន្លងមក ក៏បានដេញថ្លៃឈ្នះដើម្បីធ្វើការងារមួយចំនួនក្នុងគម្រោងរបស់ OCIC ដូចជាគម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងបឹង៥០០ និងគម្រោងផ្សេងៗទៀតផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]