សំណង់ដ៏ធំស្កឹមស្កៃនៃពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជាង៥០ភាគរយហើយ

សម្លេងកាំជ្រួចបានលាន់លឺយ៉ាងរំពងពាស់ពេញតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មីនៃសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដើម្បីអបអរការបញ្ចប់គ្រឿងបង្គុំសំខាន់ៗនៃសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃដែលជានិម្មិតរូបនៃទំនាក់ទំនងដ៏ផ្អែមល្អែមរបស់ប្រទេសកម្ពុជា និងចិន។

លាតសណ្ធឹងលើផ្ទៃក្រឡាសំណង់ប្រមាណជា ៨២.៤០០ ម៉ែត្រការ៉េ ពហុកីឡដ្ឋានជាតិមរតកតេជោ បានសម្រេចការសាងសង់ប្រមាណជា ៥០ភាគរយហើយ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ក្រោយពីដំណើរការសាងសង់យ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណជា ២០ខែ រួចមក។

ថ្លែងក្នុងពិធីអបអរការបញ្ចប់គ្រឿងបង្គុំសំខាន់ៗនៃសំណង់អគារពហុកីឡដ្ឋានជាតិមរតកតេជោ ប្រធានក្រុមការងារបច្ចេកទេសសម្រាប់គម្រោងនេះ និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឲ្យដឹងថា ដំណើរការសាងសង់ពហុកីឡដ្ឋានគឺសម្រេចបានលទ្ធផលប្រមាណជាង ៥០ភាគរយហើយ ក្រុមការងារគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលនៅចុងឆ្នាំ ២០២០ ខាងមុខនេះ។

សម្រាប់រយៈពេលប្រមាណជា ២០ខែនៃការអនុវត្តគម្រោងខាងលើ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ក្រុមការងារទទួលបន្ទុកផ្នែកសាងសង់ China State Construction Engineering Corporation (CSCEC) បានសម្រេចការងារមួយចំនួនដូចជា ១) ការដំឡើងថាសបង្គុំកៅអីបេតុងអង្គុយសម្រេចបាន ៧០ភាគរយ ២) សម្ភារបរិក្ខារសំណង់សម្រាប់ប្រើប្រាស់បម្រើឲ្យការងារសាងសង់គ្រឿងបង្គុំមេ (Main Structure) គឺត្រូវបាននាំចូលមកការដ្ឋាន ១០០ភាគរយហើយ នៅឡើយតែសម្ភារបំពាក់ ៣) កម្លាំងកម្មករជំនាញចិនប្រមាណជា ៥៤០ និងកម្មករក្នុងស្រុកចំនួន ៣០០ នាក់បានចូលរួមបម្រើការងារសាងសង់ពហុកីឡរដ្ឋានមួយនេះ។

ក្រៅពីនេះ ក្នុងខែកក្កដាខាងមុខនេះ ថាសកៅអីបេតុងអង្គុយនឹងត្រូវលើកដាក់ចប់សព្វគ្រប់ ហើយនៅក្នុងខែសីហា គ្រឿងបង្គុំធ្នឹមកោងផ្នែកប៉មរាងបាតដៃដែលជាការរចនាតំណាងឲ្យការសំពះរបស់ខ្មែរ នឹងត្រូវសាងសង់រួចរាល់។

គួររំឭកថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកាដូដ៏ធំស្កឹមស្កៃតម្លៃប្រមាណជា ១៦០លានដុល្លារអាមេរិក ពីសាធារណរដ្ឋចិនដែលមានទំហំផ្ទៃក្រឡាកីឡដ្ឋានរហូតដល់ទៅ ១៦.២២ ហិកតា សាងសង់ឡើងដើម្បីត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ២០២៣ខាងមុខនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយពហុកីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ ៦ម៉ឺននាក់។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]