ស្ថានីយប្រព្រឹតិ្តទឹកកខ្វក់ទី៣ នៅក្រុងព្រះសីហនុនឹងប្រើបច្ចេកវិទ្យាចម្រោះទឹកស្ដង់ដាអាមេរិក

ក្រុមហ៊ុន Fluence Corporation ទទួលបានសិទ្ធលើការបំពាក់បច្ចេកវិទ្យាបំលែងទឹកកខ្វក់ នៅស្ថានីយប្រព្រឹតិ្តទឹកកខ្វក់ទី ៣ នៅក្រុងព្រះសីហនុ។

ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការងារនេះក្នុងតម្លៃ៨,៥លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនចេញផ្សាយកាលពីពេលថ្មីៗនេះ។

តាមរយៈកិច្ចសន្យានេះ ក្រុមហ៊ុន Fluence Corporation នឹងបំពាក់ម៉ាស៊ីន MABR ចំនួន៣ ដែលជាប្រព័ន្ធបំលែងទឹកកខ្វក់តាមប្រព័ន្ធបន្សុទ្ធរ៉េអាក់ទ័រ មុនបង្ហូរចូលចេញទៅក្រៅ ឬសម្រាប់ប្រើប្រាស់ឡើងវិញ។

បើតាមក្រុមហ៊ុនបច្ចេកវិទ្យា MABR នេះ នឹងត្រូវបំពាក់នៅស្ថានីយប្រព្រឹត្តិទឹកកខ្វក់ទី ៣ នៅក្រុងព្រះសីហនុ។

តាមការគ្រោងទុក ប្រព័ន្ធប្រព្រិត្តិកម្មទឹកកខ្វក់ MABR នឹងដាក់ដំណើរការនៅឆមាសទី១ ឆ្នាំក្រោយនេះ ដែលមានវិសាលភាពបំលែងទឹកកខ្វក់របស់ប្រជាពលរដ្ឋប្រមាណ ១៦ម៉ឺននាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]