ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញគ្រោងបើកការដ្ឋានសាងសង់នៅចុងខែមេសា

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញ ដែលមានសមត្ថភាពបំលែងទឹកកខ្វក់បានជាង៥០០០ម៉ែត្រគីប/ថ្ងៃ គ្រោងនឹងបើកការដ្ឋាននៅចុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះហើយ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងថាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា ស្ថានីយនឹងត្រូវនឹងសាងសង់ឡើងលើដី៣ ហិកតា នៅម្ដុំបឹងជើងឯក ដែលផ្នែកមួយនៃតំបន់អភិវឌ្ឍន៍បឹងទំពុន។

ក្រោយសាងសង់រួច ស្ថានីយនេះនឹងមានសមត្ថភាពបំលែងទឹកកខ្វក់ចេញពីខណ្ឌមួយចំនួនដូចជា ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ជាដើម។

លោកបន្តថា ក្រុមការងារបានប្រជុំដោះស្រាយផលប៉ះពាល់ជាច្រើនលើកច្រើនសារួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៨មកម៉្លេះ ដែលមានប្រជាពលរដ្ឋ ចំនួន២២គ្រួសារទទួលរងផលប៉ះពាល់នៃគម្រោងខាងលើ ។

«ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនឹងជំរុញដោះស្រាយឱ្យរួចរាល់នៅខែមីនា ដោយនៅថ្ងៃទី២៦ ខែ មេសា យើងនឹងអាចប្រគល់ទីតាំងទៅឱ្យអង្គការ JICA ដើម្បីអនុវត្តគម្រោង» លោកបានបន្ថែម។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ធ្លាប់បានលើកឡើងដែរថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី៥២០ហិកតា ដោយក្នុងនោះ ១៨១ហិតតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។ បើតាមផែនការ គឺគួរតែបើកការដ្ឋានតាំងពីឆ្នាំ ២០២០ មកម្លេះ តែត្រូវពន្យារដើម្បីដោះស្រាយផលប៉ះពាល់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]