ស្ថានីយប្រេងអប្សរាបញ្ចប់ការសាងសង់ដំណាក់កាលដំបូង គ្រោងនឹងផលិតដំណក់ប្រេងក្នុងឆ្នាំនេះ

ស្ថានីយបូមប្រេងដំបូងនៃកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់ដំណាក់កាលដំបូងហើយ ដោយគ្រោងនឹងសម្រេចគោលដៅផលិតដំណក់ប្រេងជាលើកដំបូងនៅក្នុងកំឡុងឆ្នាំនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ២៦ សីហានេះ ក្រុមហ៊ុនទើបតែបញ្ចប់ការសាងសង់ស្ថានីយ៍អណ្ដូងទី ១ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៥ សីហានេះ ហើយក៏កំពុងតែ ដឹកជញ្ចូនទៅកាន់ស្ថានីយបូមប្រេងប្លុក A ដែលស្ថិតក្នុងឈូងសមុទ្រថៃ ភាគនិរតីនៃខេត្តព្រះសីហនុ។

លោក Kelvin Tang នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា ៖ «ចាប់ពីពេលដែលយើងកាត់ដែកដំបូង រហូតដល់ការដឹកចេញនៃអណ្ដូងនេះ គឺត្រូវចំណាយពេល ៩ ខែ។ ហើយបើទោះបីជាមានការរាតត្បាតពីវីរ៉ុសកូវីដ ១៩ ក៏ដោយ ក៏ក្រុមការងារ និងសហការីនៅឯ NOV Profab នៅតែខិតខំពុះពារឧបសគ្គរហូតបានសម្រេចនូវសមិទ្ធិផលដ៏វិសេសវិសាលនេះ»។

លោកក៏បានប្ដេជ្ញាចិត្តថានឹងសម្រេចគោលដៅក្នុងការផលិតដំណក់ប្រេងដំបូងបង្អស់ឱ្យបានមុនបំណាច់ឆ្នាំ២០២០នេះ ដោយរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន KrisEnergy ដំណាក់កាលទី ១ នៃគម្រោងនេះ រួមមានការសាងសង់ ស្ថានីយបូមខ្នាតតូចចំនួន១កន្លែង និងអណ្ដូងចំនួន ៥ ដែលភ្ជាប់ទៅនឹងអាង Ingenium II សម្រាប់លំហូរប្រេង ឧស្ម័ន និងទឹក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]