ស្ថានីយប្រេងអប្សរាសង់ជិតរួច ឯតំណក់ប្រេងដំបូងក៏នឹងត្រូវស្រក់នៅឆ្នាំ ២០២០ នេះដែរ

ស្ថានីយបូមប្រេងដំបូងនៅកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់មួយចំនួនធំហើយ ក្រោយក្ដីរំពឹងថាតំណក់ប្រេងដំបូងគឺអាចនឹងបូមបាន នៅពាក់កណ្កាលឆ្នាំ២០២០ នេះក្រោយក្រុមហ៊ុន KrisEnergy កាលពីថ្មីៗនេះ បានប្រកាសថាសម្រេចការសាងសង់គ្រឹះនៃគម្រោងហើយ។

ការប្រកាសព័ត៌មាននេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធកាត់គ្រោងដែក សម្រាប់អណ្តូងដំណាក់កាលទី១ ដែលធ្វើឡើងកាលពីថ្ងៃទី ៦ ខែធ្នូ នៅប្រទេសឥណ្ឌូនេស៊ីកន្លងមកនេះ។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងនេះ ដំណាក់កាលទី ១ នេះ រួមមាន ស្ថានីយបូមខ្នាតតូចចំនួន១កន្លែង និងអណ្ដូងចំនួន ៥ ដែលភ្ជាប់ទៅនឹងអាង Ingenium II សម្រាប់លំហូរប្រេង ឧស្ម័ន និងទឹក។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា គិតត្រឹមចុងឆ្នាំ២០១៩ នេះក្រុមហ៊ុនសម្រេចបាននូវការតំឡើងនិងការធ្វើសមាហរណកម្មផ្នែកដែលពាក់ព័ន្ធសំខាន់ៗជាច្រើន រួមមាន ស្ថានីយផ្ដល់ថាមពល បន្ទប់បញ្ជារ បន្ទប់ផ្លាស់ប្តូរចរន្តអគ្គិសនី ឈ្នាន់ស្ទូច ឧបករណ៍បំលែងអគ្គិសនី ក៏ដូចជាប្រព័ន្ធបំលែងទឹកជាដើម។ ទន្ទឹមនឹងនេះ ចំពោះប្រព័ន្ធមេកានិចនៃផ្នែកទាំងអស់ គឺគ្រោងនឹងបញ្ចប់ក្នុង ខែមករា ឆ្នាំ ២០២០ នេះ ។

ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា ប្រេងតំណក់ដំបូងគ្រោងនឹងសម្រេចបាននៅពាក់កណ្តាលឆ្នាំ ២០២០ ហើយក្រុមហ៊ុនរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ ៥០០ បារ៉ែលក្នុងមួយថ្ងៃ។

ឯកឧត្តម ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល ដែលបានចូលរួមជាអធិបតីភាពក្នុងកម្មវិធីកាត់គ្រោងដែកគម្រោងនេះដែរ បានមានប្រសាសន៍ថា៖ «ថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់គម្រោងអណ្តូងប្រេងអប្សរា។ការផលិតប្រេងដំបូងគេរបស់ប្រទេសកម្ពុជា គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពរបស់ជាតិ»។

គួរបញ្ជាក់ផងដែរថា ទីតាំងរុករកប្រេងអប្សរានេះគឺស្ថិតនៅក្នុងប្លុក A ដែលជាប្លុកធំជាងគេនៃបាសាំងខ្មែរនៅក្នុងឈូងសមុទ្រថៃ ភាគនិរតីនៃខេត្តព្រះសីហនុ។ បាសាំងខ្មែរនេះ ត្រូវបានកំណត់ថាអាចជាកន្លែងដែលអាចផ្ដល់ប្រេងដំបូងគេបង្អស់នៅកម្ពុជា។ (អានបន្ថែម)

កាលពីថ្ងៃកាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ កន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ធ្វើផលិតកម្មលើកទី១ របស់ខ្លួន ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥ ភាគរយ ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥ ភាគរយ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]