ស្ថានីយសាករថយន្តអគ្គិសនីទី ២ នៅកម្ពុជា បើកដំណើរការជាផ្លូវការ

ស្ថានីយបញ្ចូលថាមពេលសម្រាប់យានយន្តអគ្គិសនីទី ២ នៅកម្ពុជា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែម ដើម្បីជួយដល់បរិស្ថាន។

ស្ថានីយសាករថយន្តEV ទី ២ ស្ថិតនៅស្ថានីយប្រេងឥន្ទនៈ Caltex ទី៥០ នៅឯសង្កាត់ព្រៃស ខណ្ឌដង្កោរ ដែលវិនិយោគដោយក្រុមហ៊ុនឯកជន Caltex។

គួរបញ្ជាក់ថា ស្ថានីយសាកយានយន្តអគ្គិសនី ដំបូងគេត្រូវបានដាក់ដំណើរការនៅក្រសួងសាធារណការ កាលពីខែមីនា នៅក្រោមជំនួយរបស់អង្គការ UNDP។

លើសពីនេះ ស្ថានីយសាកយានយន្តអគ្គិសនីថ្មីមួយទៀត នឹងត្រូវបានសម្ពោធនៅក្រុងសីហនុនៅថ្ងៃទី២៧ ខែមេសា ខណៈ ២ ទៀត នៅបាត់ដំបង និងសៀមរាប នឹងត្រូវបើកដំណើរការនៅខែក្រោយនេះ ដែលសុទ្ធសឹងតែជាការឧបត្ថម្ភពី UNDP។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ក្នុងពិធីសម្ពោធ កាលពីថ្ងៃទី ២៦ មេសា នេះថា កំណើនចុះបញ្ជីរថយន្តអគ្គិសនី បានកើនឡើង ៧០០% ក្នុងត្រីមាសទី១ ពី៧រថយន្ត ក្នុងត្រីមាសទី១ឆ្នាំ២០២១ ដល់៤៧រថយន្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២២។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនី ជាង ៧ពាន់គ្រឿង

ក្នុងឆ្នាំ ២០២៥ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គា […]

រដ្ឋាភិបាលកម្ពុជាប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយធំ ដើម្បីពង្រាយស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនីនៅទូទាំងប្រទេស

រដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ចេញថវិកាទ្រង់ទ្រាយ​បប​ធំ ដើម […]

រយៈពេល ៩ខែ កម្ពុជាចុះបញ្ជីយានយន្តអគ្គិសនីបានជាង ១ម៉ឺនគ្រឿង, ខណៈការប្រើប្រាស់កំពុងកើន

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយា […]

ក្រសួងសាធារណការ ដាក់ដំណើរការស្ថានីយសាកថ្មរថយន្តអគ្គិសនី នៅខេត្តព្រះសីហនុ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ដំណើរការស្ថាន […]