រយៈពេល ៩ខែ កម្ពុជាចុះបញ្ជីយានយន្តអគ្គិសនីបានជាង ១ម៉ឺនគ្រឿង, ខណៈការប្រើប្រាស់កំពុងកើន

គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១០.៥៦៨គ្រឿង ខណៈនិន្នាការប្រើប្រាស់យានយន្តប្រភេទនេះនៅកម្ពុជា កំពុងបន្តកើនឡើងខ្លាំង។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ផន រឹម បានឱ្យដឹងទៀតថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួន ១០.៥៦៨គ្រឿង ក្នុងនោះរថយន្តមានចំនួន ៧.១៨៧គ្រឿង ត្រីចក្រយានយន្តចំនួន ៦៧១គ្រឿង និងទោចក្រយានយន្តចំនួន ២.៧១០គ្រឿង។

ជាមួយគ្នានេះ ឯកឧត្តមាថា នៅកម្ពុជានិន្នាការយានយន្ត EV មានការកើនឡើងច្រើន ជាក់ស្តែងរយៈពេល ៨ខែ ឆ្នាំ២០២៥ កន្លងទៅនេះ យានយន្ត EV ចុះបញ្ជីសរុប ៥.៥៧១គ្រឿង ក្នុងនោះមានរថយន្ត ៤.២៥១គ្រឿង, ត្រីចក្រយាន ១៦៧គ្រឿង និងទោចក្រយានយន្ត ១.១៥៣គ្រឿង។

ហេតុនេះ បន្ទាប់ពីមាននិន្នាការកើនឡើងសម្រាប់យានយន្ត EV នេះ ឯកឧត្តមបន្តថា ក្រសួង ក៏កំពុងតែបានបន្តគិតគូរទៅលើការដាក់សញ្ញាសម្គាល់បន្ថែមទៅលើផ្លាកលេខ ទាំងរថយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្ត ដែលគម្រោងនេះនឹងអាចចេញជារូបរាងនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីឆ្នាំ២០២៤-២០៣០ ដោយមានគោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានជាង ៧៧ម៉ឺនគ្រឿងនៅឆ្នាំ២០៣០៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អាមេរិក ចុះ MOU រួមគ្នាជំរុញគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា

ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនអាមេរិក បានសម្រេចចុះហត្ថលេ […]

កម្មវិធី EasyPower ជាអ្វី? ការពារហានិភ័យផ្ទុះប្រព័ន្ធភ្លើងដូចម្ដេច?

សម្រាប់រោងចក្រឧស្សាហកម្មដែលមានហានិភ័យខ្ពស់ ការសម្រេចចិត […]

កម្មវិធី SACS របស់ក្រុមហ៊ុន Bentley ជួយសន្សំថវិការាប់លានដុល្លារក្នុងយក្សមួយនៅឥណ្ឌា

សាជីវកម្មប្រេង និងឧស្ម័នធម្មជាតិ (ONGC) បានប្រើប្រាស់កម […]

កម្ពុជា-ចិនរួមគ្នាពង្រឹងសមត្ថភាពបច្ចេកវិទ្យារូបភាពផ្កាយរណបដើម្បីទំនើបកម្មវិស័យបរិស្ថាន

អនុស្សរណៈនៃការយោគយល់គ្នាជាយុទ្ធសាស្ត្រមានគោលបំណងកសាងសុវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ Op […]