ស្ថាប័នពាក់ព័ន្ធរួមគ្នាធ្វើបទបង្ហាញលើការកាត់បន្ថយហានិភ័យក្នុងការទិញលក់ដីឬផ្ទះ

នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨ខាងមុខនេះ ក្រុមហ៊ុនគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់កម្ចីទាក់ទងលំនៅដ្ឋានខ្នាតតូចឈានមុខគេនៅកម្ពុជាឈ្មោះថា First Finance នឹងរៀបចំសិក្ខាសាលាមួយស្តីអំពីចំណេះដឹងក្នុងការទិញនិងលក់អចលនទ្រព្យនៅកម្ពុជាក្រោមការចូលរួមពីវាគ្មិនសំខាន់ៗពីស្ថាប័នពាក់ព័ន្ធនានា ។

សិក្ខាសាលាចាប់ផ្ដើមពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ១២ ថ្ងៃត្រង់គឺនឹងត្រៀមទទួលស្វាគមន៍សិក្ខាកាមចំនួនរហូតដល់ទៅ១៥០ នាក់ដោយឥតគិតថ្លៃនៅឯសណ្ឋាគារ Raffles Hotel Le Royal។

យោងតាមប្រសាសន៍របស់លោកស្រី ជុន សុថានីអគ្គនាយិការបស់ក្រុមហ៊ុន«តាមរយៈការចូលរួមពីសំណាក់វាគ្មិនមកពីក្រសួងដែលពាក់ពន្ធ័អ្នកចូលរួមនឹងទទួលបានចំណេះដឹងបន្ថែមក្នុងការកាត់បន្ថយហានិភ័យក្នុងការទិញដីឬផ្ទះ សម្រាប់បរិយាកាសទីផ្សារអចលនទ្រព្យដែលកំពុងហក់ឡើងបែបនេះ»។

លោកស្រី ជុន សុថានី បានបន្តថា សិក្ខាសាលារយៈពេលកន្លះថ្ងៃមួយនេះគឺមានសារៈសំខាន់ខ្លាំងណាស់ជាពិសេសម្រាប់អ្នកទិញអចលនទ្រព្យនៅកម្ពុជាព្រោះថាសិក្ខាសាលានេះនឹងមានការចូលរួមពីវាគ្មិនមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ។

ការរៀបចំសិក្ខាសាលានេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមើលឃើញថា សាធារណជនកំពុងជួបប្រទះបញ្ហាជាច្រើនក្នុងការទិញលក់ដីធ្លី ឬផ្ទះសម្បែង ដូចជាការទិញដីឬផ្ទះដែលមិនមានប្រវត្តិច្បាស់លាស់ជាដើម។

ទន្ទឹមនឹងនេះដែរ សិក្ខសាលានេះគឺជាចំនុចចាប់ផ្តើមដំបូងមួយក្នុងចំណោមសកម្មភាពមួយចំនួនទៀតដូចជាការផ្សព្វផ្សាយខ្សែរវីដេអូរពីខ្លឹមសារដែលបានបកស្រាយដោយវាគ្មិនដែលអញ្ជើញពីក្រសួងដែលពាក់ពន្ធ័ ការផលិតជាវីដេអូរគំនូរជីវចល និងជាពិសេសការបើកឲ្យដំណើរការប្រពន្ធ័ទូរសព្ទដែលសាធារណជនអាចទូរស័ព្ទចូលសាកសួរព័ត៌មានដែលទាក់ទងនឹងការគ្រប់គ្រង ទិញ/លក់អចលនទ្រព្យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]