ស្ពានឆ្លងកាត់កម្ពុជា-ថៃប្រកាសកាលបរិច្ឆេទសាងសង់ជាផ្លូវការ

រដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចសាងសង់ស្ពានថ្មីមួយឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ហើយការដ្ឋានសាងសង់ស្ពានស្ទឹង​បត់-ណងនេះ នឹងចាប់ផ្តើមនៅខែមករា​​ ឆ្នាំ២០១៨ ខាងមុខ។ ​ស្ពាននេះនឹង​តភ្ជាប់ពីខេត្តបន្ទាមានជ័យ ឆ្ពោះទៅខេត្តសាកែវ ប្រទេសថៃ។

ការសាងសង់ស្ពានថ្មីនេះ បានប្រកាសឡើងក្នុងជំនួបកិច្ច​ប្រជុំការងារមួយ រវាងទេសរដ្ឋ​ម​ន្រ្តីសាធារណការ​ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល​ និងឯកឧត្តម Arkhom Termpittayapaisith រដ្ឋម​ន្រ្តីដឹកជញ្ជូនរបស់ប្រទេសថៃ។

កាលពីថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០១៦ ភាគីទាំងពីរបានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង និងសេចក្តីបន្ថែមនៃអនុស្សរណៈយោគយល់គ្នាស្តីពីការសាងសង់ស្ពានឆ្លងកាត់ព្រំដែន ស្ទឹងបត់ និងការផ្លាស់ប្តូរសិទ្ធធ្វើចរាចរឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។

រដ្ឋាភិបាលថៃ បានផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់ស្ពាន ផ្នែកស្ថិតនៅលើទឹកដីកម្ពុជា និងកម្ចីសម្បទានសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារ​នៅច្រកទ្វារព្រំដែនថ្មី។ បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវតភ្ជាប់ពីច្រកព្រំដែនថ្មីនេះទៅផ្លូវជាតិលេខ ៥ ក៏ជាផ្នែកមួយនៃផ្លូវ​អាស៊ានហាយវ៉េលេខ១ ផងដែរ។

ការសែត Khmer Times បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងសាធារណការ និងជញ្ជូន លោក វ៉ា ស៊ឹមសុរិយា ដោយលោកថ្លែងថា កម្ចី​សម្បទាន​សម្រាប់ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​បរិក្ខារ​នៅ​ច្រក​ព្រំដែន គឺ​ប្រមាណ ៥៨​លាន​ដុល្លារអាមរិក ហើយ​ក្នុង​ដំណាក់​កាល​ដំបូង ភាគី​ថៃ​ផ្តល់​ឲ្យ​ប្រមាណ​ ៣០​លាន​ដុល្លារអាមរិក ។​

ទោះយ៉ាង​ណា​ កាលបរិច្ចេទបញ្ចប់គម្រោងនៃការសាងសង់ស្ពាននេះ មិនទាន់មានការប្រកាសជាផ្លូវការនៅឡើយនោះទេ ក៏ប៉ុន្តែ មន្រ្តីនាំពាក្យរូបនេះបាននិយាយថា៖ “ស្ពាននេះនឹងប្រើរយៈពេលសាង់សង់​មួយ​ឆ្នាំ ហើយ​វានឹង​ក្លាយ​ជា​ច្រកទ្វារ​អន្តរជាតិ​ថ្មីមួយ” ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យ […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]