កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]
ស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបើកដាក់ឱ្យដំណើរការវិញហើយ ចាប់ពីថ្ងៃទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ តទៅ។ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។
ស្ពាននេះ ត្រូវបានជួសជុល និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ហើយ ក្រោយផ្អាកមួយរយៈ ដោយសារមានស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាប់ជាមួយនឹងសសរស្ពាន កាលពីអំឡុងខែវិច្ឆិកាកន្លងទៅ។
ដូចនេះ អ្នកដំណើរ អាចធ្វើដំណើរបានឆ្លងកាត់ទន្លេសាបឡើងវិញ តាមស្ពានបេឡេនេះ ដែលភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វារ។