ស្ពានបេតុងថ្មី ៩ កន្លែង នៅខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់ស្ពានបេតុងចំនួន ៩ កន្លែង ដល់ពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរ។

ការដ្ឋានសាងសង់ស្ពានបេតុង ទាំង៩កន្លែង ត្រូវបានបើកការដ្ឋានកាលពីព្រឹកថ្ងៃទី ១៧ ខែ មីនា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។

ពិធីបើកការដ្ឋាននេះ បានរៀនចំឡើងស្របគ្នានឹងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ចំនួន ១ខ្សែ ប្រវែង ១៦,១៣ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង ៥,០៨ គ.ម ។

ស្ពានទាំង៩ កន្លែងនេះ រួមមាន៖ ស្ពានទី១ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ, ស្ពានទី២ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ២១ ម៉ែត្រ, ស្ពានទី៣មាន ទទឹង ១០ម៉ែត្រ និងបណ្តោយ ៣៦ម៉ែត្រ, ស្ពានទី៤ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ, ស្ពានទី៥ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ, ស្ពានទី៦ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ៤៥ម៉ែត្រ, ស្ពានទី៧ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ៣៦ម៉ែត្រ, ស្ពានទី៨ មានទទឹង ១០ ម៉ែត្រ និងបណ្តាយ ៣៦ម៉ែត្រ និង ស្ពានទី៩ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ៩៦ម៉ែត្រ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]