ស្ពានអាកាសថ្មើរជើងនៅខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

ស្ពានអាកាសថ្មើរជើង  ឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចទីក្រុងច្បារមនក្នុងខេត្តកំពង់ស្ពឺ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នេះគឺជាការចូលរួមយ៉ាងធំក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុងច្បារមន និងការសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវ។

ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែធ្នូ នៅក្រោមអធិបតីភាព លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

យោងតាមព័ត៌មាននៃរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ស្ពានអាកាសថ្មើរជើង ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នេះ មានឈ្មោះថា “តេជោសន្តិភាពកំពង់ស្ពឺ” ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកា ប្រមាណ ៣៤ម៉ឺនដុល្លារ ដែលជាថវិការបស់ក្រុមហ៊ុនឯកជន ហេងអភិវឌ្ឍន៍។

ស្ពានអាកាសថ្មើរជើងនេះបានសាងសង់រយៈពេល ៦ខែជាង ដែលមានកម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ។

ស្ពានអាកាសថ្មើរជើងនេះនឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាពមុខមាត់ខេត្តកំពង់ស្ពឺផងដែរ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយការកកស្ទះចរាចរណ៍។

បន្ទាប់ពីសាងសង់ដាក់ឲ្យដំណើរការស្ពានអាកាសថ្មើរជើងដំបូងគេនៅតាមខេត្ត រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏មានគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួនពីរបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]