ស្រទាប់ការពារជម្រាបប្រើសារធាតុរាវ (Liquid Applied Membranes – LAM)

ការពារការជ្រាបទឹកដំបូលផ្ទះរបស់អ្នកនៅមុនរដូវភ្លៀង

ខណៈពេលដែលរដូវវស្សាឈានមកដល់ឆាប់ៗនោះ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវការពារការជ្រាបទឹកនៅផ្ទះ និងគម្រោងសាងសង់របស់អ្នក។ ក្រុមហ៊ុនការពារការជ្រាបទឹកបានដាក់ចេញនូវជម្រើសផលិតផលផ្សេងៗទៅតាមតម្រូវការរបស់អតិថិជនដូចជា ស្រទាប់ការពារប្រើបន្ទះដុតភ្លើង (Torch-on Sheet Membrane) ស្រទាប់ការពារប្រើ PVC (PVC base membrane) ស្រទាប់ការពារប្រើធាតុសើម (Wet-applied membrane) ជាដើម។

ជម្រើសមួយទៀតដែលសន្សំសំចៃ រហ័ស និងងាយស្រួលប្រើនោះ គឺស្រទាប់ការពារប្រើធាតុរាវ (Liquid Applied Membranes – LAM)។

តើផលិតផលនេះប្រើនៅកន្លែងណា?

LAM គឺជាដំណោះស្រាយការពារការជ្រាបទឹកដ៏ល្អសម្រាប់ដំបូលរាប ឬដំបូលទេរក្នុងការងារសាងសង់ថ្មី និងការងារជួសជុល។ ថ្នាំកូតការពារជ្រាបទឹកក៏សមស្របសម្រាប់ជញ្ជាំងខាងក្រៅ ឬជញ្ជាំងព្រុំនៅចុងដំបូលផងដែរ។

ផលិតផលនេះក៏អាចប្រើលើស្រទាប់ខាងក្រោមទាំងអស់ដូចជា បេតុង ឥដ្ឋ និងថ្ម Bituminous Felt ថ្នាំកូតការពារសំណើម (Bituminous Coatings) ស្រទាប់ឈើ ថ្នាំលាប និងថ្នាំកូត…

តើផលិតផលនេះមានអត្ថប្រយោជន៍អ្វីខ្លះ?

ក្រៅពីជាថ្នាំកូតការពារជ្រាបទឹកដែលអាចទុកចិត្តបាន និងប្រើបានយូរហើយនោះ LAM ក៏ជួយផ្តល់នូវសោភណភាពផងដែរ។

LAM មានពណ៌ផ្សេងដូចជា ពណ៌បៃតង ពណ៌ក្រហម ពណ៌ស ពណ៌ប្រផេះ និងពណ៌ថ្លា។

LAM មានច្រើនប្រភេទខុសៗគ្នា។ ភាគច្រើននៃផលិតផលនេះមានភាពធន់នឹងកាំរស្មី UV និងឋិតថេរបានយូរ ដែលធ្វើឲ្យផលិតផលនេះជាជម្រើសដ៏ត្រឹមត្រូវសម្រាប់លក្ខណៈអាកាសធាតុនៅប្រទេសកម្ពុជា។

លើសពីនេះទៀត ផលិតផលនេះផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងជួយសន្សំសំចៃ ព្រោះថាគេមិនចាំបាច់ថែមអ្វីទៀតនោះទេ ក្រៅពីថែមបរិមាណទឹកចូលបន្តិចទៅក្នុងថ្នាំលាប។

តើផលិតផលនេះប្រើរបៀបណា?

LAM គឺល្អសម្រាប់អ្នកប្រើជាច្រើនចាប់ពីអ្នកជំនាញដល់អ្នកប្រើដែលធ្វើដោយខ្លួនឯងជាដើម។ ដោយសារវាជាវត្ថុរាវ ដូចនេះគេអាចប្រើបានយ៉ាងងាយស្រួលដោយការប្រើជក់អំបោស ឬរូឡូរុញលាប ហើយមួយចំនួនទៀតក៏អាចបាញ់បានដែរ អាស្រ័យតាមលក្ខណៈនៃផលិតផល។

ជាធម្មតា ថ្នាំកូតពីរទៅបីអាចការពារជ្រាបទឹកបាន ១០០% ដោយគ្រាន់តែប្រើពេលរង់ចាំសម្រាប់ថ្នាំកូតទាំងពីរពី ១ម៉ោង ទៅ ២ម៉ោង ក្នុងសីតុណ្ហភាព ៣៥អង្សា។

តើជ្រើសរើស LAM មួយណាសម្រាប់គម្រោងរបស់ខ្ញុំ?
ក្រុមហ៊ុន Sika (Cambodia) Ltd ដែលជាក្រុមហ៊ុនផលិតផលការពារជ្រាបទឹកឈានមុខគេ សូមស្នើនូវផលិតផល LAM ចំនួន ៣ ប្រភេទដែលមានលក្ខណៈខុសៗគ្នាដូចខាងក្រោម៖

Sikalastic® -560

Sikalastic® -560

PU អាចកែប្រែ តម្លៃថោក និងមិនប៉ះពាល់ដល់បរិស្ថាន
ត្រូវបានប្រើនៅ Tronum Apartment

Sikalastic® -560

Sikalastic® -560

PU អាចកែប្រែ តម្លៃថោក និងមិនប៉ះពាល់ដល់បរិស្ថាន
ត្រូវបានប្រើនៅ Tronum Apartment

Sika® Raintite

Sika® Raintite

មានភាពបត់បែន និង Acrylic based
ត្រូវបានប្រើនៅគម្រោង Elysee
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ sales@kh.sika.com ឬទូរស័ព្ទលេខ 017 666 764 (លោកស្រី ម៉េង ហ្គេច អ្នកជំនាញ Sika Building System)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើទីក្រុងញូវយ៉កប្រើបច្ចេកវិទ្យាអ្វីដើម្បីការពាករការបាក់ឆ្នេរសមុទ្រ និងទប់ទល់នឹងព្យុះ?

ទីក្រុងញូវយ៉កបានខិតខំប្រឹងប្រែងយ៉ាងដើម្បីដើម្បីពង្រឹងបច […]

ADB អនុម័តកញ្ចប់ថវិកាជាង ៦៣ លានដុល្លារ សាងសង់ប្រព័ន្ធផ្ទុកថាមពល សមត្ថាព ២០០/៥០០ មេហ្គាវ៉ាត់ម៉ោង នៅខេត្តតាកែវ

ធនាគារអភិវឌ្ឍន៍អាស៊ី បានប្រកាសអនុម័តជាផ្លូវការនូវកញ្ចប់ […]

រដ្ឋបន្តលើកទឹកចិត្តផ្នែកពន្ធដារដល់ផលិតផលស៊ីម៉ងត៍ក្នុងស្រុករយៈពេល ២ឆ្នាំទៀត

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបន្តរយៈពេល […]

កម្ពុជា-ឡាវ ចាប់ផ្តើមបើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផលិតផលកម្ពុជា៦មុខទៅចិនជាផ្លូវការ

កិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនបើកទ្វារសម្រាប់ផល […]

ជប៉ុនផ្តល់កម្ចីសម្បទានជិត ១៦៣លានដុល្លារ ជួយគម្រោងរំដោះទឹកនៅភាគនិរតីភ្នំពេញ

លិខិតប្តូរសារថ្មីដែលមានតម្លៃជាង ១៦០ លានដុល្លារផ្តោតលើកា […]