ស្រុកអង្គស្នួល ខេត្តកណ្ដាល នឹងមានសកលវិទ្យាល័យថ្មីមួយកន្លែងតម្លៃជាង ៤ លានដុល្លារ

អគារសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី តម្លៃជិត៥លានដុល្លារ បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការហើយ ក្រោមវត្តមាន សម្តេចមហាសង្ឃរាជ បណ្ឌិត បួរ គ្រី និងអភិបាលខេត្តកណ្ដាលឯកឧត្តម គង់ សោភ័ណ្ឌ កាលថ្ងៃទី២៣ ខែមករា កន្លងទៅ។

អគារសកលវិទ្យាល័យនេះ នឹងក្លាយស្ថាប័នអប់រំដ៏សំខាន់មួយ នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

អគារនឹងត្រូវសាងសង់លើផ្ទៃដីទំហំ១៣ ៥៨០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ មានរាងជាអក្ស U មានបន្ទប់សិក្សាចំនួន៧២ បន្ទប់ បន្ទប់រដ្ឋបាល១៧ បន្ទប់សាលប្រជុំ ២ បន្ទប់ ដែលអាចផ្ទុកមនុស្សបានរហូតដល់ ១០២០នាក់។

ការសាងសង់គ្រោងចំណាយថវិកាចំនួន ៤ ០៥៣ ០០០ ដុល្លារ ដោយមិនទាន់គិតបញ្ចូល សម្ភារៈបរិក្ខារបំពាក់ក្នុងអគារនៅឡើយទេ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា អគារសកលវិទ្យាល័យនេះនឹងក្លាយជាអគារប្រវត្តិសាស្ត្រសម្រាប់ សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេស មកទទួលការអប់រំ និងសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]