ស្វែងយល់ពីភាពពិសេសនៃហេដ្ឋារចនាសម្ព័ន្ធហូឡង់ ថាហេតុអ្វីទាប់ជាងនីវ៉ូទឹកសមុទ្រ តែមិនលិច?
ប្រទេសហូឡង់គឺជាប្រទេសដែលមានរយៈកម្ពស់ទាបជាងនីវ៉ូទឹកសមុទ្រទៅទៀត ដែលចំណុចទាបបំផុតគឺ Zuidplaspolder ដែលមានរយៈកម្ពស់ដល់ទី −6.76 ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រ ខណៈអាកាសយានដ្ឋាន Schiphol របស់ប្រទេសនេះគឺមានរយៈកម្ពស់ −4 ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រឯណោះ។ តើឆ្ងល់ទេ ហេតុអ្វីបានជាប្រទេសនេះមិនលិចទៅក្រោមទឹក ឬជន់លិចរាល់ឆ្នាំ?
ចម្លើយគឺបច្ចេកទេសសាង់សង់ហេដ្ឋារចនាសម្ព័ន្ធដែលឆ្លាតវៃរបស់ប្រទេសនេះតាំងពីបុរាណកាលមកដល់បច្ចុប្បន្ន។
ប្រទេសហូឡង់ ពិសេសទីក្រុង Amsterdam មិនជន់លិច គឺដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលមានអាយុកាលច្រើនសតវត្សមកហើយ ដែលគេស្គាល់ថាជា “Delta Works” ឬយុទ្ធសាស្ត្រការពារទឹកជំនន់ជាជាន់ៗ៖
ជាន់ទី ១ ឬយុទ្ធសាស្ដ្រការពារ
ការការពារបឋមគឺ សំណង់ទំនប់ទឹកដែលដើរតួរជាជញ្ជាំងទប់ទឹកពីសមុទ្រ និងទន្លេ។ ប្រទេសនេះមានទំនប់ទឹកប្រវែងសរុបជាង 22,000 គីឡូម៉ែត្រ។ លើសពីនេះ ប្រទេសនេះក៏បានសាងសង់របាំងការពារព្យុុះផងដែរ ដូចជា Oosterscheldekering និង Maeslantkering ដែឡអាចការពារទឹកជន់ពីសមុទ្រខាងជើង នៅមានពេលមានព្យុះខ្លាំង។

ជាន់ទី ២ ឬយុទ្ធសាស្ដ្រគ្រប់គ្រង
បន្ថែមពីការសាងទំនប់រាប់ម៉ឺនគីឡូម៉ែត្រ ប្រទេសនេះក៏បានចាក់បំពេញដីនៅត្រង់ចំណុចដែលស្ថិតក្រោមនីវ៉ូទឹកសមុទ្រ ដើម្បីលើសដីនោះឱ្យផុតពីទឹក។ ប៉ុន្តែភាពពិសេសគឺ គ្រប់ពេលដែលមានការចាក់ដីលើរយៈកម្ពស់ គឺត្រូវតែមានការជីកប្រឡាយ។ ប្រឡាយនិង ប្រព័ន្ធបង្ហូរទឹកជាច្រើនត្រូវបានកសាងទាំងនោះ នឹងដើរតួរជាដង្ហើមដែលអាចឱ្យទឹកហូរចេញពីដី នៅពេលមានភ្លៀង។

លើសពីនេះ ប្រទេសនេះក៏មានស្ថានីយបូមទឹកដ៏ល្បី និងមានប្រសិទ្ធភាពផងដែរ។ ស្ថានីយបូរាណគឺដើរខ្យល់ដែលមានរូបរាងដូចកង្ហា ហើយគ្រប់គ្នាចូលទៅថតរូបនៅពេលទៅលេងប្រទេសនេះ។ ស្ថានីយទាំងនេះជួយបូមទឹកចេញពីដីទំនាប ឬតំបន់ដែលកើតពីការចាក់ដី ហើយបញ្ជូនទៅប្រឡាយ ឬបឹង (ហៅថាប្រព័ន្ធ boezem) ហើយបន្ទាប់មកបង្ហូរបន្ដទៅក្នុងសមុទ្រ។
ជាន់ទី ៣ ឬយុទ្ធសាស្ដ្រសម្របខ្លួន
ចំណុចសំខាន់គឺការទទួលស្គាល់ថាខ្លួនឯងមានហានិភ័យនៃការជន់លិចទន្លេខ្លាំង។ ដូច្នេះ គឺមិនមែនប្រឆាំងទាំងទទឹសទិសនោះទេ តែសម្របខ្លួន ពោលគឺ “បង្កើតច្រកចេញឱ្យទឹក” ។ ឧទាហរណ៍ នៅពេលសាងសង់ទំនប់ គឺគេសង់ខិតចូលក្នុងដីឱ្យជ្រៅ និងសង់ខ្ពស់ ដើម្បីឱ្យទំហំទន្លេធំជាងមុន ដើម្បីឱ្យទឹកងាយរំដោះ។

សរុបមក ហូឡង់ការពាករទឹកជំនន់តាមរយៈប្រព័ន្ធពហុដំណាក់ដែលឆ្លាតវៃ ដែលគ្រប់គ្នាជុំវិញពិភពលោកកោតសរសើរ។ ដូច្នេះហើយបានជា Bentley Systems ដែលជាក្រុមហ៊ុនកម្មវិធីផ្នែកវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក បានជ្រើសរើសទីក្រុង Amsterdam ធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រារព្ធកម្មវិធី Infrastructure and Going Digital Awards (YII) របស់ខ្លួន។ (អានបន្ថែម)
កម្មវិធីនេះចាត់ទុកថាជាកម្មវិធីពានរង្វាន់ Oscars ប៉ុន្តែសម្រាប់វិស័យសំណង់។ កម្មវិធីនេះគឺជាវេទិកាដែលប្រមូលផ្ដុំអ្នកដឹកនាំក្នុងឧស្សាហកម្មសំណង់មកពីពិភពលោក ដើម្បីមកបង្ហាញពីឧត្តមភាព និងចែកចាយបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការច្នៃប្រឌិតឌីជីថល។
កម្មវិធីនេះនឹងធ្វើឡើងរយៈពេល ២ ថ្ងៃ ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ តែតុលា។ ដើម្បីធ្វើឱ្យកម្មវិធីនេះកាន់ប្លែក ឆ្នាំនេះ Bentley បានបង្កើតឡើងនូវបទពិសោធន៍ថ្មីមួយ ពោលគឺឱ្យអ្នកចូលអាចស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសំខាន់ៗរបស់ប្រទេសនេះ ដោយប្រើប្រាស់ Cesium 3D geospatial technology។ (ចុចទីនេះ)
Cesium Stories
- Video Advertisement -