ស្អាតដូចយកប្រាសាទព្រះវិហារមកដាក់៖ រូបសំណាកគោបុរៈទី៥ បានសាងសង់រួចរាល់ជាស្ថាពរហើយ

សំណង់ស្ថាបត្យកម្មថ្មីមួយ ដែលប្រកបដោយសោភណភាពស្រស់ស្អាត ឈរបង្ហាញខ្លួនយ៉ាងសង្ហានៅលើរង្វង់មូលស្រអែម នៃស្រុកជាំក្សាន្ត នាទឹកដីខេត្តព្រះវិហារនេះ គឺរូបសំណាកគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ប្រើប្រាស់ថវិកា អស់ចំនួន ១២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក ប្រើរយៈពេលមួយឆ្នាំកន្លះ មកដល់ពេលនេះ បានស្ថាបនារួចរាល់ ១០០ ភាគរយ ហើយ។

សំណង់ស្ថាបត្យកម្មដ៏វិចិត្រ ដែលមើលទៅហាក់ដូចជាគេលើកយកព្រះវិហារមួយផ្នែកយកមកដាក់នៅទីនេះ រួមមានទាំងមានសួនកម្សាន្ត និងកន្លែងហាត់ប្រាណផង គ្រោងនឹងដាក់សម្ពាធជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ។
អ្វីដែលពិសេសជាងនេះ សមិទ្ធផលដ៏ល្អជានិមិត្តរូបតំណាងខេត្តព្រះវិហារនេះ ប្រសូតចេញពីទឹកចិត្តសប្បុរស និងសាមគ្គីភាពរបស់សប្បុរសជនទាំងមន្ត្រី និងប្រជាពលរដ្ឋ រួមគ្នាកសាង ពោលគឺមិនមែនជាចំណាយថវិកាជាតិទេ។ នេះ បើយោងតាមការលើកឡើងរបស់ លោក សំ លាងទ្រី ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារតាមរយៈការចេញផ្សាយតាមគេហៈទំព័របស់ក្រសួងសាធារណៈការ។

លោកបានឱ្យដឹងថា៖ “រូបសំណាកគោបុរៈទី៥នៃប្រាសាទព្រះវិហារលើរង្វង់មូលស្រអែម ជាសមិទ្ធផលមួយថ្មីទៀត ដោយបានបង្ហាញរូបរាងយ៉ាងស្រស់ស្អាត នៅលើទឹកដីនៃតំបន់ព្រំដែនកម្ពុជា-ថៃ …​ សាងសង់ឡើង ក្រោមការជ្រោមជ្រែងពី លោកទេសរដ្ឋមន្ត្រី មាស សុភា និងក្រុមការងារ , លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន …និង អាជ្ញាធរជាតិប្រាសាទព្រះវិហារ ព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀត ដែលរៀបរាប់ឈ្មោះមិនអស់ ដោយប្រើប្រាស់ថវិកាអស់ចំនួន១២ម៉ឺន៥ពាន់ដុល្លារអាមេរិក។”

លោក សំ លាងទ្រី បានបញ្ជាក់បន្ថែមថា៖ ក្នុងនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារប្រើប្រាស់ថវិកាជាតិពង្រីកផ្លូវជុំវិញរង្វង់មូលស្រអែមនេះ ឱ្យបានធំទូលាយថែមទៀតផង។ ចំពោះការសាងសង់រូបសំណាកគោបុរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវ ក្នុងការសាងសង់ទាំងស្រុង។ ក្នុងនោះ ត្រូវសាងសង់រង្វង់មូលដែលមានអង្កត់ផ្ចិត ៤០ ម៉ែត្រ រូបសំណាកគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត ១ លើ ២៥ ស្មើនឹង ៧៥ ភាគរយនៃតួប្រាសាទព្រះវិហារដើម ដែលមានរូបនាគ២ ហើយនៅលើរង្វង់មូលនេះ ក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អយ៉ាងស្រស់ស្អាតផងដែរ។

សមិទ្ធផលថ្មីមួយនេះ វាមិនត្រឹមតែជានិមិត្តរូបនៃសម្បត្តិវប្បធម៌ដ៏មានតម្លៃ គឺប្រាសាទព្រះវិហារដ៏ល្បីល្បាញរបស់ខ្មែរប៉ុណ្ណោះទេ តែសំណង់ថ្មីនេះ ក៏ជាសក្ខីកម្មបញ្ជាក់ពីការសម្រេចបាន និងវិវឌ្ឍនភាពនៃសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗបន្ថែមទៀត របស់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងមន្ត្រីនៅក្នុងខេត្តនេះផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការ និង JICA ចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវជាតិលេខ៥ និងពង្រឹងគុណភាពសំណង់

ឯកឧត្តម ប៉េង ពោធិ៍នា ចង្អុលបង្ហាញឱ្យក្រុមការងារបច្ចេកទេ […]

សភាពាណិជ្ជកម្មអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិវិស័យព័ស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារិម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក […]

កម្ពុជា-ចិន ចុះព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ

គម្រោងដ៏សំខាន់នេះ ត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន ហ្វូណ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]