ហេដ្ឋារចនាសម្ព័ន្ធថាមពលនានានៅកម្ពុជា នឹងត្រូវផ្លាស់ប្ដូរ ក្រោយក្រសួងប្តេជាធ្វើរឿងធំៗ ៤ នេះ

រោងចក្រ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវិស័យថាមពលកម្ពុជា នៅពេលអនាគត នឹងត្រូវផ្លាស់ប្ដូរយ៉ាងស៊ីជម្រៅ ក្រោយក្រសួងបរិស្ថាន បានសន្យាថានឹងអនុវត្តគោលនយោបាយថ្មី ៤ចំណុច ទិសដៅចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

ការប្ដេជ្ញានេះ ធ្វើឡើងដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេស កាលពីកាលថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅនេះ។

ការប្ដេជ្ញាទាំង ៤ ចំណុចនោះរួមមាន៖

១.កម្ពុជាបានដាក់ឱ្យដំណើរការរោងចក្រថាមពលសូឡាជាច្រើន អានុភាពសរុបជាង ៤០០MW រួចហើយ ដែលតំណាងឱ្យ ១៥% នៃប្រភពថាមពល ហើយតួលេខនេះ នឹងកើនឡើងជាបន្ដបន្ទាប់។ លើសពីនេះ ត្រឹមឆ្នាំ ២០២៣ គម្រោងថាមពលសូឡាចំនួន ៧គម្រោងបន្ថែម អនុភាពសរុប ៤៩៥មេហ្គាវ៉ាត នឹងត្រូវដាក់ដំណើរការបន្ថែម ដោយនឹងរួមចំណែកប្រមាណ២០% នៃការផ្គត់ផ្គង់ថាមពលសរុបនៅកម្ពុជា។

២. កម្ពុជានឹងមិនអនុម័ត ឬបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី ទៀតទេ

៣. កម្ពុជានឹងមិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ

៤.កាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០។

ក្នងឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ បង្កើនការផ្ដល់ជំនួយហិរញ្ញវត្ថុលើគម្រោងបៃតង និងជួយសម្រួលបន្ថែមក្នុងការទទួលបានមូលនិធិដោយផ្ទាល់ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា កម្ពុជាមានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% ត្រឹមឆ្នំា២០៣០។ ជាងនេះកម្ពុជាក៏កំពុងរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់សកម្មភាពបញ្ចេញកាបូនតិច និងមានការអភិវឌ្ឍតាមបែបបរិយាប័ន្ន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]