អគារកម្ពស់ ៤៦ ជាន់ Morgan Tower បញ្ចប់ការសាងសង់ជាស្ថាបពរហើយ

បន្ទាប់ពីបើកការដ្ឋានកាលពីឆ្នាំ ២០១៨ មក បច្ចុប្បន្ន អគារកម្ពស់ ៤៦ ជាន់ Morgan Tower បានបញ្ចប់ការសាងសង់ជាស្ថាបពរ កាលពីថ្ងៃទី ១៦ ធ្នូ កន្លងទៅ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។

ប្រភពដដែលបានឱ្យដឹងថា Morgan Tower បានបញ្ចប់ការសាងសង់ជាន់ទី ៤៦ សសរគ្រឹះ និងរចនាសម្ព័នសំខាន់នៃអគារ កាលពីថ្ងៃទី ១៤ ខែ ធ្នូ ដោយក្រុមហ៊ុនបានរៀបចំកម្មវិធីសម្ភោធបញ្ចប់ការសាងសង់ កាលពីថ្ងៃទី ១៦ ខែ ធ្នូ កន្លងទៅនេះ។

ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា គ្រប់ផ្នែកទាំងអស់បានធ្វើការថែមម៉ោង និងបានបញ្ចប់ការចាក់អាងហែលទឹកនៅជាន់ទី ៤៦ តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកាមកម្ល៉េះ។

គួរបញ្ជាក់ផងដែរថា អគារនេះប្រើប្រាស់ពេលសាងសង់សរុប ២៨ ខែ គិតចាប់តាំងពីថ្ងៃបើកការដ្ឋានកាលពីខែសីហា ២០១៨ កន្លងទៅ។ ក្រុមហ៊ុនចិន Morgan Tower ប្រើប្រាស់ទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារអាមេរិកក្នុងការសាងសង់គម្រោងនេះ ដែលមានកម្ពស់រហូតដល់ទៅ ២១០ ម៉ែត្រ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]