អគារការរិយាល័យគយនិងរដ្ឋាករ ក្នុងខេត្តត្បូងឃ្មុំត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការហើយ

អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងការរិយាល័យគយនិងរដ្ឋាករត្នោត និង ក្នុងការិយាល័យគយនិងរដ្ឋាករដា ក្នុងខេត្តត្បូងឃ្មុំ និង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ កក្កដា ២០២២។

ពិធីនេះប្រព្រឹត្តិឡើងក្រោមអធិបតេយ្យភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អមដំណើរដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

អគារការរិយាល័យគយនិងរដ្ឋាករត្នោត ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក រីឯអគារការិយាល័យគយនិងរដ្ឋាករដា សិ្ថតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តគណៈប្រតិភូ បានបន្តពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ថានីយ៍ស្គែនខេត្តត្បូងឃ្មុំ ក៏ដូចជាពិនិត្យការងារ នៅការិយាល័យគយនិងរដ្ឋាករចាន់មូល ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]