អគារខុនដូនៅតាខ្មៅបុកគ្រឹះនៅឆ្នាំ ២០១៨

ការសាងសង់អគារខុនដូភ្លោះប្រណីតនៃគម្រោង Centre City Takmao នឹងចាប់ផ្តើមនៅដើមឆ្នាំ 2018 ២០១៨ បន្ទាប់ពីការបញ្ចប់ការសាងសង់នូវផ្ទះហាងពាណិជ្ជកម្ម និងអគារពាណិជ្ជកម្មផ្សេងទៀតនៅចុងឆ្នាំ 2017 ២០១៧។

គម្រោងនេះមានទីតាំងស្ថិតនៅចម្ងាយ 15 ១៥ គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញនៅតាមបណ្តោយមាត់ទន្លេទន្លេបាសាក់ ហើយការសាងសង់គម្រោងដែលមានទឹកប្រាក់ 150 ១៥០ លានដុល្លារ នេះបានពន្លឿនការសាងសង់ផ្ទះហាងពាណិជ្ជកម្មចំនួន 68៦៨ ហើយជាលទ្ធផលជាង 70 ៧០ ភាគរយនៃប្រភេទសំណង់ទាំងនេះកំពុងត្រូវបានលក់ចេញ ។

តាមឧកញ៉ា Tang Kungតាំង គួង អគ្គនាយក និងជានាយកប្រតិបត្តិ The River ក្រុមហ៊ុនអភិវឌ្ឍន៍បណ្តុំអគារពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីត ការលក់ខុនដូចំនួន 484៤៨៤ បន្ទប់ខុនដូ នៃអគារខុនដូភ្លោះកំពស់ 27 ២៧ ជាន់ នឹងបើកលក់ផងដែរនៅឆ្នាំ 2018 ២០១៨ ក្នុងពេលឆាប់ៗបន្ទាប់ពីការបុកគ្រឹះ។

ឧកញ៉ា Tang Kungតាំង គួង បានឲ្យដឹងថា “Centre City Ta khmao Khmao ដែលស្ថិតនៅក្នុងតំបន់សំខាន់នៃក្រុងតាខ្មៅ ក្បែរទន្លេបាសាក់ នឹងមានលក្ខណៈល្អបំផុតសម្រាប់ការរស់នៅលំដាប់ថ្នាក់ពិភពលោក។”” លោកបានបន្ថែមថា គម្រោង Centre City Ta Khmao មានលក្ខណៈខុសប្លែកពីគម្រោងអភិវឌ្ឍន៍ផ្សេងទៀត ដោយគម្រោងនេះស្ថិតនៅក្នុងតំបន់ស្ងប់ស្ងាត់ និងទេសភាពស្រស់ស្អាត ខាងមុខទន្លេបាសាក់ ព្រមទាំងផ្តល់នូវភាពងាយស្រួលគ្មានអ្វីប្រៀបបាន ។ គម្រោងនេះផ្តល់ជូនអតិថិជននូវជម្រើសធ្វើជាម្ចាស់ផ្ទះហាងពាណិជ្ជកម្មយ៉ាងធំទូលាយដែលល្អឥតខ្ចោះសម្រាប់រាល់អាជីវកម្ម ដោយសារតែមានអគារខុនដូលំដាប់ខ្ពស់ និងផ្សារទំនើបប្រណិត ដែលផ្តល់ជូននូវសេវាលំដាប់ថ្នាក់ពិភពលោកនៅក្នុងបណ្តុំអគារនៃគម្រោងតែមួយ ។

នៅពេលបញ្ចប់ការសាងសង់ ក្រុងតាខ្មៅនឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍអចលនទ្រព្យ ព្រោះតែការសាងសង់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងពាណិជ្ជកម្មខ្នាតធំជាលើកដំបូងនៅក្នុងតំបន់នេះ។

គម្រោងបណ្តុំអគារនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Tang Kung Group ក្រោមគម្រោងអភិវឌ្ឍន៍ The River Premium Developments តាមរយៈការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក Tang Kung Group និងក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីដែលជាម្ចាស់ក្រុមហ៊ុន Riverside Group ដែលមានមូលដ្ឋាននៅប្រទេសអូស្ដ្រាលី។

ក្រុមហ៊ុន Tang Kung Group មានបទពិសោធន៍ជិត 20 ២០ ឆ្នាំនៅក្នុងវិស័យអចលនទ្រព្យ ដោយចាប់ផ្តើមការវិនិយោគក្នុងការលក់ទ្រព្យសម្បត្តិ ហើយបន្ទាប់មកពង្រីកអាជីវកម្មទៅកាន់ការអភិវឌ្ឍន៍បុរី ដូចជា បុរីពេជ្រ និងបុរី River Town និងគម្រោងជាច្រើនទៀត ។

ខាងលើនេះគឺជារូបភាពដំណើរការសាងសង់ផ្ទះហាងពាណិជ្ជកម្មរបស់គម្រោង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]