អគារជាង ១០០០កន្លែង កំពុងជាប់គាំងការសាងសង់ នៅក្រុងព្រះសីហនុ

ភាគីពាក់ព័ន្ធ កំពុងរកដំណោះស្រាយលើអគារជាង ១០០០កន្លែង ដែលកំពុងជាប់គាំងការសាងសង់នៅខេត្តព្រះសីហនុ ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៤ ខែកក្កដា នេះថា ការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ បានបន្សល់នូវការជាប់គាំងការដ្ឋានសំណង់តូច-ធំជាច្រើនកន្លែងដែលរាយប៉ាយជុំវិញក្រុងព្រះសីហនុ។

លោក ឡុង ឌីម៉ង់ បន្ថែមថា៖ “កាលពីប្រជុំគ្នាថ្ងៃមុន យើងសង្កេតឃើញថា​ មានអ្នកវិនិយោគថ្មីៗ ដែលមានបំណងវិនិយោគ​ ដូចជាក្រុមហ៊ុនអចលនទ្រព្យសឹង្ហបុរី ពួកគេកំពុងពិចារណា  ម្តងមួយករណីៗ​ ហើយអាជ្ញាធររដ្ឋបាលខេត្ត ក៏កំពុងតែប្រមូលបញ្ហាទាំងអស់មកពិភាក្សា និងពិចារណាផងដែរ”។

លោកបន្តថា បញ្ហាសំណង់ដែលនៅជាប់គាំងទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពក្រុង ព្រះសីហនុ ពិសេសប៉ះពាល់ដល់សុវត្ថិភាពសំណង់ដែលអាចនឹងបង្កគ្រោះថ្នាក់នាពេលអនាគត រួមទាំងប៉ះពាល់ខ្លាំងដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត។

កិច្ចប្រជុំពិគ្រោះយោបល់រវាងវិស័យឯកជន និងភាគីពាក់ព័ន្ធនៅក្នុងផែនការស្ដារវិស័យអចលនទ្រព្យក្នុងក្រុងព្រះសីហនុ ត្រូវបានធ្វើឡើងកាលពីដើមខែកក្កដា ដើម្បីប្រមូលធាតុចូល សម្រាប់ដាក់ជូនរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងវិស័យឯកជនរួមគ្នាដោះស្រាយវិបត្តិមួយនេះដែលបាននឹងកំពុងកើតឡើង ហើយវាក៏ប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម។

លោក ឡុង ឌីម៉ង់ ថ្លែងថា៖ “ខ្ញុំនៅតែជឿជាក់ថា ដរាបណាមានការពិភាក្សាគ្នាត្រង់ទៅត្រង់មក ផ្ដល់សម្បទានឲ្យគ្នាទៅវិញទៅមក នោះបញ្ហានឹងត្រូវបានដោះស្រាយដោយទទួលបានលទ្ធផលឈ្នះឈ្នះទាំងអស់គ្នា”។’

គម្រោងអគារសាងសង់មិនទាន់បញ្ចប់ មានប្រមាណ ពី៧០ ទៅ៨០ ភាគរយនៃគម្រោងសរុបប្រមាណ ១ ១៥៥គម្រោង ក្នុងក្រុងព្រះសីហ​នុ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]