អគារជួល Grade “A” បានថ្លៃឈ្នួលខ្ពស់ តែទាមទារលក្ខខ័ណ្ឌស្តង់ដា

ដោយ Dan Davies (ដកស្រង់​ចេញពី Design Review របស់ Dan Davies)

សេចក្តី​ផ្តើម

បំណង​ប្រាថ្នា និង គោលបំណង របស់​អ្នក​អភិវឌ្ឍន៍​ជា​ច្រើន គឺ​ចង់​ផ្តល់​នូវ​ការិយាល័យ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង ចង់​ឲ្យ​គេ​ចាត់​ទុក​​អគារ​ជួល​របស់​ខ្លួនថា​ស្ថិត​ក្នុង​ប្រភេទ GRADE A ដែល​ពួកគេ​ដាក់​ថ្លៃ​ឈ្នួល​បាន​ខ្ពស់ និង​ផ្តល់​ជូន​នូវ​សេវាកម្ម​ដែល​មាន​គុណភាព និង ការ​ចង់​បាន​ពី​សំណាក​អតិថិជន។

ចំណាត់​ថ្នាក់​របស់​អគារ

ជាទូទៅ គេ​បែងចែក​អគារ​ជួល​ជា​៣​​ថ្នាក់​ដូចជា៖ ថ្នាក់​ប្រភេទ A, B និង C ហើយ​ស្តង់ដា​នៃ​ការ​ចាត់​ចំណាត់​ថ្នាក់​ទាំង​នោះ​ទៀត​សោត ក៏​ខុសគ្នា​អាស្រ័យ​ទៅ​តាម​ប្រភេទ​ទីផ្សារ​​ប្រទេស​នីមួយៗ ហើយ​ស្តង់ដា​នីមួយៗ​ក៏​ត្រូវ​បាន​កំណត់​​ទាក់ទង​នឹង​ដៃ​គូ​ប្រកួត​ប្រជែង​របស់​ពួកគេ​ផង​ដែរ។ ការ​កំណត់​ចំណាត់​ថ្នាក់​អគារ នឹង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ងាយស្រួល​ក្នុង​ការ​បែងចែក​ប្រភេទ​អគារ និង ការ​កំណត់​អគារ​ទាំង​នោះ​ទៅ​តាម​លំដាប់​ថ្នាក់​ទីផ្សារ តែ​ការ​បែងចែក​នេះ​គ្មាន​គោលការណ៍​​ស្តង់ដារ​​ណាមួយ​​សម្រាប់​វាស់វែង​ឲ្យ​ជាក់លាក់​ទេ។

​ទោះ​ជា​​គ្មាន​រូបមន្ត​ជាក់លាក់​ណាមួយ​ដើម្បី​កំណត់​ថា​ដូច​ម្តេច​ដែល​ហៅ​ថា អគារ​ Grade A, B ឬ C ប៉ុន្តែ​គេ​អាច​មើល​ទៅ​លើ​​លក្ខណៈ​ទូទៅ​របស់​វា​បាន៖

លក្ខណៈ​ទូទៅ

អគារ​​ទាំង​នោះ​​ត្រូវ​តែ​ថ្មី​បំផុត និង គុណភាព​ខ្ពស់​បំផុត​ក្នុង​ចំណោម​ទីផ្សារ​អាគារ​ជួល​របស់​ពួកគេ។ អគារ​ទាំង​នោះ​ត្រូវ​តែ​មាន​រូបរាង​ស្អាត​បំផុត សំណង់​ល្អ​បំផុត និង មាន​ហេដ្ឋារចនាសម្ព័ន្ធ​អគារ​ដែល​មាន​គុណភាព​ខ្ពស់​បំផុត។

អគារ​លំដាប់ A ក៏​ត្រូវ​តែ​​មាន​ទីតាំង​ល្អ​​បំផុត មាន​ផ្លូវ​ចូល​ល្អ និង ត្រូវ​បាន​គ្រប់គ្រង​ដោយ​មាន​លក្ខណៈ​ស្តង់ដារ​ខ្ពស់​បំផុត។ ជារួម ពួកគេ​អាច​ទាក់ទាញ​អ្នក​ជួល​ដែល​មាន​គុណភាព​ខ្ពស់​បំផុត ហើយ តម្លៃ​ជួល​ក៏​ទទួល​បាន​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ផង​ដែរ។

និយមន័យ​អគារ​លំដាប់​ថ្នាក់​ប្រភេទ A

គ្មាន​និយមន័យ​ជាក់លាក់​ជា​សាកល​ណាមួយ​ក្នុង​ការ​​កំណត់​ថា​អ្វី​ទៅ​ជា​អគារ​លំដាប់ A ឡើយ​ ហើយ​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ អាស្រ័យ​លើ​ទីផ្សារ​អចលនទ្រព្យ និង ការ​រំពឹង​ទុក​របស់​អ្នក​ជួល។ នៅ​ក្នុង​ទីផ្សារ​ដែល​មាន​ភាព​ចាស់ទុំ​ជាង​គេ​ដូចជា​ទីក្រុង​ឡុង ប្រទេស​សិង្ហបុរី និង ហុងកុង ការ​រំពឹង​ទុក​របស់​អ្នក​ជួល​គឺ​អាគារ​ខ្ពស់​ជាង​គេ លេខ​កូដ​អគារ ហើយ​និង​បញ្ញត្តិ​សុវត្ថិភាព និង អគ្គិភ័យ​តែង​មាន​ស្តង់ដារ​ខ្ពស់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ថ្នាក់​រៀន​ការ​ចំណាត់​ថ្នាក់​របស់​អាគារ​នៅ​វិទ្យាស្ថាន Royal Chartered Institute (RCI)

RCI បាន​​បង្រៀនវគ្គ​​ដំបូង​របស់​ខ្លួន ស្តីពី ការគ្រប់គ្រង​ការ​ចាត់​ចំណាត់​ថ្នាក់​អគារ​ទៅ​តាម​ប្រភេទ នៅខែកញ្ញាឆ្នាំ ២០១៩។ សាស្ត្រាចារ្យ Dan Davies មកពី​ចក្រភព​អង់គ្លេស បាន​បង្រៀន​វគ្គ​នេះ​នៅ​វិទ្យាស្ថាន (RCI) ដែល​មាន​អាស័យដ្ឋាន​នៅផ្សារស្ទឹងមានជ័យជាន់ទី១។

ស្វែងយល់បន្ថែមពីវគ្គសិក្សា Asset Managementសូមចូលទៅកាន់តំណរ​នេះ

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]